ពាក់​មី បង្ហោះ​សារ​ស្នើសុំ​មហាជន​ពី​រឿង​កូនប្រុស​

6 Videos

ក្រោយពីមានឈ្មោះបោះសំឡេង និង ត្រូវបានមហាជនជាច្រើនស្គាល់យ៉ាងច្បាស់ តារាពហុជំនាញ នាយពាក់មី បានប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួន ដើម្បីជួយដល់សមាជិកគ្រួសារ ឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈ ដូចដែលប្រិយមិត្តអ្នកអានបានដឹងស្រាប់ ។

P9

ពាក់​មី បង្ហោះ​សារ​ស្នើសុំ​មហាជន​ពី​រឿង​កូនប្រុស​

ប្អូនប្រុសបង្កើតរបស់នាយពាក់មី មានដូចជា នាយគ្រឿន, នាយក្រាន់, នាយប៉ូយ សុទ្ធតែទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ ដោយចាប់ផ្តើមដំបូងត្រឹមតែជាតារាកំប្លែងម្នាក់ រហូតអាចឈានជើងចាប់ជាប់ដំណែងជាតារាសម្តែងក្នុងខ្សែភាពយន្តល្បីៗមួយចំនួន ។ កាលពីពេលថ្មីៗនេះផងដែរ គេក៏បានឃើញនាយពាក់មីបាននាំសមាជិកគ្រួសារម្នាក់ទៀតឲ្យចូលក្នុង វិស័យសិល្បៈ ដោយម្តងនេះគឺជាកូនប្រុសបង្កើតរបស់នាយតែម្តង ។ មហាជនជាច្រើនសុទ្ធតែ បានស្គាល់កូនប្រុសបង្កើតរបស់ពាក់មី ព្រោះតែលេចមុខក្នុងក្រុមកំប្លែង CTN ស្ទើរតែរៀងរាល់សប្តាហ៍ ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ កូនប្រុសបង្កើតរបស់ពាក់មី នឹងត្រៀមលេចមុខជាតួអង្គសំខាន់ មួយផងដែរ ក្នុងខ្សែភាពយន្តដែលផលិតដោយផលិតកម្ម Red Picture រឿង «សង្សារខ្ញុំក្រមុំកូន ១» ។ អាស្រ័យហេតុនេះ កាលពីពេលថ្មីៗនេះ ពាក់មី ក៏បានបង្ហោះសារស្នើសុំឲ្យមានការជួយគាំទ្រ ការសម្តែងរបស់កូនប្រុសខ្លួនផងដែរ នៅគណនី Facebook របស់ខ្លួនផ្ទាល់ ។

ពាក់​មី បង្ហោះ​សារ​ស្នើសុំ​មហាជន​ពី​រឿង​កូនប្រុស​

គួរបញ្ជាក់ដែរថា ផលិតកម្ម Red Picture ត្រូវបានគេស្គាល់យ៉ាងច្រើន ក្រោយពីទទួលបានជោគជ័យលើខ្សែភាពយន្តទាំងពីរដែលខ្លួនធ្លាប់បានផលិតគឺរឿង «ភូមិអត់មនុស្ស» និង រឿង «ទង់ព្រលឹង» ៕ រិទ្ធី