សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?

6 Videos


ថ្មីៗមកនេះតារាចម្រៀងដែលមានទឹកមុខស្រគត់ស្រគំសុភាពរាបសា សុគន្ធ នីសា បាន បង្ហាញខ្លូនដោយការទៅសំពះព្រះនៅក្នុងវត្តគល់ទទឹង ប្រកបដោយទឹកមុខស្រស់ស្រាយជ្រះថ្លា ហើយនាងថែមទាំង បានសរសេរនៅក្នុងបណ្តាយសង្គមថា «មកលំហែចិត្តនៅវត្ត (Come to relax mind at pagoda)»។

P9

សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?

នៅក្នុងបណ្តាញសង្គម សុគន្ធ នីសា មិនបានបញ្ជាក់ថា សកម្មភាពដែលនាងថតនៅក្នុង វត្តគល់ទទឹង នោះជាការទៅសំពះព្រះ រឺបន់ស្រន់សុំសេចក្តីសុខទៅតាមទម្លាប់ រឺជាសកម្មភាពនៃ ការថតបទចម្រៀងនោះទេ តែទោះជាយ៉ាណាក៏ដោយនាងបានបង្ហាញទឹកមុខស្រស់ស្រាយ និង មានសេចក្តីសុខផងដែរ ។

សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?

តារាចម្រៀងដែលមានរូបសម្រស់ស្រស់ស្អាតរូបនេះក៏តែងតែបង្ហាញនូវរូបភាពស្រស់ស្អាតរបស់នាងមួយចំនួននៅក្នុងបណ្តាញសង្គមផងដែរ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនពី ប្រិយមិត្តរបស់នាង ។ សុគន្ធ នីសា នូវតែរក្សាសម្ផស្សឱ្យនៅតែស្រស់ស្អាតជានិច្ច ហើយទោះជា នាងមិនសូវនិយមភាពសិចស៊ីក៏ដោយ ក៏គេនៅតែចាប់អារម្មណ៍អំពីសម្រស់បែបស្រគត់ស្រគំ របស់នាងដែរ ។

សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?

សូមរំលឹកផងដែរថា តារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា ចាប់តាំងពីចូលសិល្បៈមកដល់ឥឡូវនេះ គឺនាងបានប្តូរផលិតកម្មចម្រៀងជាច្រើនគួរសមដែរ ដែលក្នុងនោះមានដូចជាផលិតកម្ម រស្មីស្ទឹងសង្កែ Spark music ហង្សមាស ប៉ុន្តែក្រោយពីបែកបាក់ស្នេហាជាមួយកវីនិពន្ធលោក សុខ ជំនោរ រួចមកនាងក៏បានទៅជ្រកនៅក្នុងផលិតកម្ម ថោន ហើយសព្វថ្ងៃនេះ នាងបានត្រឡប់មកជ្រកក្រោមផលិតកម្មហង្សមាស វិញបន្ទាប់ពីលោក សុខ ជំនោរ ចាកចេញពី ផលិតកម្មនេះ ។ បន្ទាប់ពីត្រឡប់មកជ្រកក្រោមផលិតកម្មហង្សមាស វិញនោះគឺ សុគន្ធ នីសា បានលេចមុខក្នុងបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរកន្លងមកជាមួយលោក ព្រាប សុវត្ថិ ដែលធ្វើឱ្យ មានការចាប់អារម្មណ៍ផងដែរ ៕ យ៉ានុ

សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?
សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?
សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?
សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?
សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?
សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?
សុគន្ធ នីសា ទៅ​វត្ត​បន់ស្រន់​សុំ​អ្វី​?