កម្ពុជា​ជួប​បាតុភូត ផ្គរ រន្ទះ រហូតដល់​ថ្ងៃទី​១២ ខែកក្កដា និពន្ធដោយ : ញឹក ស្រីល័ក្ខ       July-04-2016, 9:19 pm         108

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ជួប​បាតុភូត ផ្គរ រន្ទះ រហូតដល់​ថ្ងៃទី​១២ ខែកក្កដា​ភ្នំពេញ​៖ តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​អោយឃើញថា ប្រទេស​កម្ពុជា​ទទួលរ​ង​នូវ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ ខ្យល់ក​ន្ទ្រា​ក់ និង​ព្យុះ​ទី​១ ឈ្មោះ NEPARTAK បាន​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងកើត​ប្រទេស​ហ្វីលីពីន​។ ព្យុះ​នេះ កំពុងធ្វើដំណើរ​ទៅ​ទិស​ខាងជើង ក្នុង​ល្បឿន ១៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី​០៥ ដល់​១២ កក្កដា​ខាងមុខនេះ ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប​នឹង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដែល​បង្ក​ឲ្យ​អាកាសធាតុ​មានការ​ប្រែប្រួល​។ ដោយ​នៅក្នុង​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ឡើងវិញ ចាប់ពី​ថ្ងៃទី ០៥ ដល់ ១២ កក្កដា ជាពិសេស​ភ្លៀង​អាច​នឹង​ធ្លាក់​ច្រើន​ជោគជាំ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦​។​

​ជាមួយគ្នានេះដែរ តំបន់​វាលទំនាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី ០៥ ដល់ ០៦ កក្កដា ភ្លៀង​អាច​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ០៧ ដល់ ១២ កក្កដា​។ ចំណែកឯ តំបន់​ខ្ពង់រាប ភ្លៀង​អាច​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី ០៥ ដល់ ០៦ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី ០៧ ដល់ ១២ ខែកក្កដា ឆ្នាំ​២០១៦​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដែល​បង្កដោយ​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ អាច​កើតមាន​ច្រើន​។ ចំពោះ នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ខ្យល់​បក់បោក​ខ្លាំង ជាពិសេស អ្នកទេសចរ និង​អ្នកនេសាទ​សមុទ្រ និង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពង់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​៕