លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ការ​ប្រឡង​ជ្រើសរើស មន្ត្រីរាជការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ការ​ប្រឡង​ជ្រើសរើស មន្ត្រីរាជការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន



ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចុះ​ពិនិត្យ ការ​ប្រឡង​ជ្រើសរើស​បេក្ខជន ចូល​បម្រើ​ការងារ ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ការ​ធានា​បាន​នូវ​ភាព​សម្ងាត់ នៃ​សំនួរ​ប្រឡង លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ពិនិត្យមើល​ដោយ​ផ្ទាល់​ជា​សាក្សី ដើម្បី​បើក​កេះ និង​ស្រោមសំបុត្រ ដែល​បាន​វេច​ខ្ចប់​ចុះហត្ថលេខា នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន និង​តំណាង​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​មុខងារ​សាធារណៈ និង​បេក្ខជន​សិស្ស​និស្សិត ដែល​បាន​ចូលរួម​ប្រឡង។

ការ​ប្រឡង​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​បឋមសិក្សា​ភ្នំ​ដូនពេញ ដែល​ការប្រឡង​ជ្រើសរើស​ចូល ក្រប​ខណ្ឌ​មន្ត្រីរាជការ​នេះ មាន​បេក្ខជន​សិស្ស​និស្សិត​ប្រមាណ ២.១៤៤នាក់ មកពី ២៥ រាជធានី ខេត្ត ទូទាំង​ប្រទេស បាន​ចូលរួម​ប្រឡង ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​សម្របសម្រួល​ពី​មន្ត្រី​ជាង ៤០០​រូប មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

នា​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​លើកទឹកចិត្ត ដល់​បេក្ខជន បេក្ខនារី​ទាំងអស់ ឲ្យ​ខិត​ខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុងអំឡុងពេល​ប្រឡង និង​បាន​សង្កត់ធ្ងន់​ថា មានតែ​បេក្ខជន​បេក្ខនារី ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ជ្រើសរើស ឲ្យ​ចូល​បម្រើការ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ការ​ប្រឡង​ជ្រើសរើស មន្ត្រីរាជការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ការ​ប្រឡង​ជ្រើសរើស មន្ត្រីរាជការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ការ​ប្រឡង​ជ្រើសរើស មន្ត្រីរាជការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន