តើ​គួរ​ចាយលុយ​បែបណា​ទើប​មាន​ប្រសិទ្ធភាព​ក្នុងការ​ចំណាយ​? និពន្ធដោយ : ថ្មីៗ       July-04-2016, 10:39 pm         106

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តើ​គួរ​ចាយលុយ​បែបណា​ទើប​មាន​ប្រសិទ្ធភាព​ក្នុងការ​ចំណាយ​?​ភ្នំពេញ​៖ អ្នកមាន​ចាយលុយ មិនមែនជា​រឿង​ដែល​ប្រឈម​ខ្លាំង​ចំពោះ​ស្ថានភាព​គ្រួសារ ប៉ុន្តែ​បើ​អ្នកក្រ​ចាយលុយ គឺជា​ហានិភ័យ​ខ្ពស់​ចំពោះ​គ្រួសារ​។ ប្រសិនបើ​អ្នកក្រ ឬ​អ្នកមាន​ជីវភាព​មធ្យម​ចាយលុយ​ដោយ​មិនចេះ​បែងចែក​ប្រភព​ចំណាយ​ឲ្យ​បាន​ច្បាស់​ទេ ថវិការ​របស់​ពួកគេ​នឹង​ចេញទៅ​ទាំង​ឥតន័យ​។ ខាងក្រោម​នេះ គឺជា​របៀប​ចាយលុយ​មួយចំនួន​ដែល​អាច​ឲ្យ អ្នកចំណាយ​មាន​និរន្ត​ភាព​នៃ​ការចាយ ទទួលបាន​ផល និង​សប្បាយ​នៅក្នុង​ការចំណាយ​៖

១/. ត្រូវ​ទទួលស្គាល់​កម្លាំង​ញើស​ឈាម​និង​ពេលវេលា​ខ្លួនឯង នោះ​គឺ​មានន័យថា នៅពេល​ចំណាយ​ថវិកា អ្នក​ដែល​ចាយ​ត្រូវ​គិត​ទៅដល់​ប្រភព​ចំណូល​ដែល​ខ្លូន​បាន​បញ្ចេញ​ញើស​ឈាម​ទម្រាំ​បាន​ប្រាក់​ទាំងនោះ​។

២/. ការចំណាយ​ដែល​ល្អ គឺ​ត្រូវ​ថ្លឹងថ្លែង​នឹង​ចំណូល ខ្លួន​មាន​ចំណូល​តិច​ត្រូវ​លៃ​ការចំណាយ​តាមតិច ទៅតាម​លទ្ធភាព​។​

៣/. អ្វីដែល​អ្នក​បានទទួល​គឺជា​លទ្ធផល​ដែល​អ្នក​បាន​ចំណាយ អ្នកនឹង​ទទួល​រង្វាល់ ដែល​អ្នក​បាន​វាល់​។ ហេតុនេះ អ្នក​ត្រូវតែ​ពិចារណា​មុនពេល​ចំណាយ​នានា ហើយ​ក្រោយ​ចំណាយ​អ្នកទទួលបាន​លទ្ធផល​បែបណា អ្នក​ត្រូវតែទទួលស្គាល់​លទ្ធផល​នោះ ព្រោះ​អ្វីដែល​ទទួលបាន​គឺ​កើតចេញពី​ការវាស់វែង​របស់​អ្នក​។​

៤/. សូម​ប្រើ​សំណួរ​មុន​ចំណាយ មុន​ធ្វើការ​ចាយវាយ​ថវិកា​ត្រូវតែ​សួរ​ខ្លួនឯង​ជាមុនសិន​ថា ចំណាយ​ទោះ​អ្វី មាន​ប្រយោជន៍​ទេ ក្នុង​គោលបំណង​អ្វី ដើម្បី​អ្វី​?

៥/. ចាយ​ដោយមាន​គម្រោង​ផែនការ​ប្រសិន​អ្នក​គ្មាន​គម្រោង​ច្បាស់លាស់​ចូល​អ្នក​កុំ​បណ្ដោយ​ឲ្យ​ថវិការ​របស់​អ្នក​ចេញពី​កាបូប​លុយ​របស់​អ្នក​ឲ្យ​សោះ​។​

៦/. កុំ​តក់ក្រហល់​ក្នុងការ​ចាយវាយ​ថវិកា កត្តា​នេះ​អ្នកចំណាយ​មិនអាច​ធ្វើការ​សម្រេចចិត្ត​ទាំង​តក់ក្រហល់ ព្រោះ​នាំ​ទោ​រក​ការខុសឆ្គង​។​

៧/. ត្រូវ​ចាយ​ដោយមាន​ជំនឿ​ទៅលើ​ការសម្រេច​របស់​អ្នក ព្រោះថា​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​ចំណាយ​អ្នក​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ថា ការចំណាយ​របស់​អ្នក​ត្រូវតែ​ទទួលបាន​ផល​ជា​វិជ្ជមាន ហើយ​ជឿជាក់​លើ​ការសម្រេចចិត្ត​របស់​អ្នក​។​

៨/. ចាយ​ដោយ​ថ្លឹងថ្លែង និង​កាលៈទេសៈ  ពេលវេលា​ល្អ មិនល្អ ឱកាសល្អ ឬ​មិនល្អ អ្នក​ត្រូវតែ​ថ្លឹងថ្លែង មិនអាច​បោះ​ថវិការ​ខ្លួនឯង​ទាំង​មិនដឹងថា​ជា​ពេល​អ្វីមួយ​ឡើយ​។​

៩/. ចំណាយ លុយ​ដោយ​អំណរ ព្រើ​ថា ប្រសិនបើ​អ្នកចំណាយ​ទាំង​កំហឹង ឬ​ទាំង​មិន​ពេញចិត្ត​ពេលនោះ​ការចំណាយ​របស់​អ្នក​គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។​

១០/. ត្រូវ​ឲ្យ​លុយ​ចរាចរ​ចុះឡើង នៅក្នុង​ធន​គារ​គ្រួសារ​របស់​អ្នក ព្រោះថា អ្នក​ក៏​មិនអាច​ឲ្យ​លុយ​របស់​អ្នកស្លាប់​នោះទេ​។ នោះ​គឺ​មានន័យថា អ្នក​មិនត្រូវ​ទុក​លុយ​អ្នក​ដោយ​មិន​ប្រាស់​នោះឡើយ តែ​ត្រូវ​រក​ប្រភព​ចំណាយ​ណាមួយ​ដែល​អាច​ឲ្យ​ចំណេញ​បាន​ថវិការ​ចូល​គ្រួសារ​វិញ​។

១១/. ចំណាយ​និង​ការទទួល​ផលៈ រាល់​ការចំណាយ​គឺ​ត្រូវតែ​ទទួលបាន​ផល​។ ផល​ល្អ ឬ​មិនល្អ គឺ​អាស្រ័យ​លើ​ថា​តើ​អ្នក​បាន​ចំណាយ​ក្នុង​ផ្លូវ​បែបណា​?

១២/. ត្រូវ​សរសើរ និង​លើកទឹកចិត្ត​ខ្លួនឯង​បន្ទាប់ពី​ចំណាយ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សេរីភាព​១២​ប្រការ​សម្រាប់​ថវិកា​, រៀបរៀង​ដោយ ធេង ឌិ​ម​ហរ​