ជំនន់ទឹកភ្លៀង​សម្លាប់មនុស្ស​​១៨០​​នាក់ ​

ប្រទេស​ចិន​ ​៖ យោង​តាម​ប្រភព​ BBC ​បាន​ឱ្យដឹងថា ​មនុស្ស​​​១៨០​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះទឹកជំនន់​ពី​ទន្លេ​យ៉ាង (Yangtze) ​​ប្រទេស​ចិន ​ស្រប​ពេល​ជាមួយ​នឹង​មាន​​​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំងផង នៅថ្ងៃទី០៤ កក្កដា ២០១៦​ នេះ ។ ទឹកភ្លៀង​​បានវាយប្រហារ​​លើ​ខេត្ត​ទាំង​៧​របស់​ប្រទេស​​ចិន ​រួមជាមួយ​ព្យុះ​បោកបក់​នៅ​តំបន់​ចិន​ភាគ​កណ្តាល​ និង​ភាគ​ខាងត្បូង​ ។

មនុស្ស​​ជាច្រើនកំពុង​​បាត់​ខ្លួន ​និងរងរបួសផងដែរ​​​ ។ ភ្លៀង​ដ៏៏​ខ្លាំងក្លា​នេះ​​ បាន​ធ្វើ​ឱ្យ​ខូច​​ផ្លូវ​​រថភ្លើង និងបណ្តាញ​ផ្លូវ​ទូរគមនាគមន៍​ថែម​ទៀត​ផង​។

បើ​តាម​សម្ដី​របស់​អ្នកយកការណ៍​បាន​ប្រាប់​ថា ក្នុង​ចំណោម​មនុស្ស​ដែល​បាត់​បង់ជីវិត​ទាំង​១៨០​នាក់​ក្នុង​​ទឹកជំនន់​នេះ គឺមាន​២៣​នាក់​ស្លាប់​ដោយសារ​ការ​បាក់​ដី​សង្កត់ ពេល​កំពុង​ភ្លៀង​នៅ​ខេត្តកួយ​ចូ​វ (Guizhou) និង​៨​នាក់​ទៀត​​ស្លាប់​ដោយសារ​ជញ្ជាំង​បាក់​សង្កត់​នៅ​ខេត្ត​ហ៊ូ​ប៉ី (Hubei)​ ។ ភ្លៀងដ៏​កំណាច​នេះ ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​បន្ត​ធ្លាក់​​ពាស​ពេញនៅ​ភាគ​ខាងត្បូង​ និង​ខាងលិច​​​នៃ​ប្រទេស​ចិន ​រហូត​ដល់​ថ្ងៃ​ពុធ​​ ។