ឃាតក​បាញ់​៣​គ្រាប់​សម្លាប់​ប្ដី ខណៈ​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ

ឃាតក​បាញ់​៣​គ្រាប់​សម្លាប់​ប្ដី ខណៈ​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ



ពោធិ៍សាត់​ ៖ ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បាញ់​៣​គ្រាប់​សម្លាប់​បុរស​ជា​ប្ដី ខណៈ​កំពុង​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​​៤ ខែ​កក្កដា ឆ្នាំ​២០១៦។

ជនរងគ្រោះ​មានឈ្មោះ​ឈឹម យិន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់(​កន្លែង​កើតហេតុ)។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ឃាតក​បាន​លប​បាញ់សម្លាប់​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ ខណៈ​កំពុង​អង្គុយ​ក្នុង​ខ្ទម​មើល​ទូរទស្សន៍​២​នាក់​ប្រពន្ធ ហើយ​ករណី​នេះ​គេ​សង្ស័យ ចោទប្រកាន់​ជនរងគ្រោះ​ថា​ចេះ​អំពើ​អាប​ធ្មប់៕