​ក្មេង​ស្រី​អាយុ​១៧​ខែ​ម្នាក់​លង់ទឹក​រណ្តៅ​ចាក់​គ្រឹះ​សសរ​ផ្ទះ​ស្លាប់​

​ក្មេង​ស្រី​អាយុ​១៧​ខែ​ម្នាក់​លង់ទឹក​រណ្តៅ​ចាក់​គ្រឹះ​សសរ​ផ្ទះ​ស្លាប់​



ឧ​ត្ត​រ​មានជ័យ ៖ ក្មេង​ស្រី​ដែល​មាន​អាយុ​១៧​ខែ​ម្នាក់​ត្រូវ​បាន​លង់ទឹក​នៅ​ក្នុងរ​ណ្តៅ​ចាក់​គ្រឹះ​សង់ផ្ទះ​នៅ​ជាប់​នឹង​របង​ផ្ទះ​របស់​ខ្លួន បណ្តាល​ស្លាប់​បាត់​បង់ជីវិត​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃរសៀល នា​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្មេង​រងគ្រោះ​ឈ្មោះ​សុក ស្រី​រដ្ឋ ភេទ​ស្រី អាយុ​ទើបតែ​បាន​១៧​ខែ​។ ឪពុក​ឈ្មោះ អ៊ួ​ន​និល ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៦ និង​ប្រពន្ធ​ឈ្មោះ វន រតនា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​ភ្លេចខ្លួន តែមួយ​ប៉ព្រេច​ភ្នែក ស្រាប់តែ​បាត់​កូន​រក​មិន​ឃើញ ពេល​ឃើញ​ស្រាប់តែ​ឃើញ​អណ្តែត​ទឹក​ថ្លុក​រណ្តៅ​ដែល​គេ​ជីក​បម្រុង​និង​ចាក់​គ្រឹះ​ផ្ទះ តែ​នៅ​មិនទាន់​បាន​ធ្វើ​។ ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​រួចរាល់​ក៏បាន​ប្រគល់ ក្មេងស្រី​រងគ្រោះ​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕