ណូ​វ៉ា​ក់ យ៉ូ​កូ​វិក និង​សេ​រ៉េ​ណា វី​ល្លៀម ក្លាយជា​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​2015

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) បាន​ប្រកាស​ពី​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​របស់​បណ្ដា​កីឡាករ​-​កីឡាការិនី​ប្រភេទ ATP និង WTA ឃើញ​ថា កីឡាករ​ណូ​វ៉ា​ក់ យ៉ូ​កូ​វិក និង​កីឡាការិនី​សេ​រ៉េ​ណា វី​ល្លៀម ជា​កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​ស្ថិត​នៅ​លំដាប់​ទី​១ នៅ​លើ​ពិភពលោក បាន​ទទួល​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ ។

យ៉ូ​កូ​វិក អាយុ​២៨​ឆ្នាំ បាន​បញ្ចប់​រដូវ​កាល​២០១៥​ដោយ​ជោគជ័យ​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​ទី​១​នៅ​លើ​ពិភពលោក​រួម​ទាំង​ក្លាយជា​ជើងឯក Grand Slam ៣​កម្មវិធី​គឺ Australian Open , Wimbledom, Us  Open   ចំណែក French Open ស្ថិត​នៅ​លំដាប់​ទី​២ និង​ជា​ចុង​ក្រោយ​ក្លាយជា​ជើងឯក ATP World Tour នៅ​អង់គ្លេស ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡាការិនី​សេ​រ៉េ​ណា វី​ល្លៀម ឈ្នះ​ពាន​ជើងឯក​ទាំង Australian Open, French Open  និង Wimbledom ក្លាយជា​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ ។

ចំណែក​ម៉ា​ទីណា ហ៊ី​ន​ហ្គី​ស កីឡាការិនី​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​ស និង​កីឡាការិនី​សា​នៀ មៀសា មក​ពី​ឥណ្ឌា នៅ​ឆ្នាំ​នេះ​បាន​ទទួល​រង្វាន់​ឆ្នើម​ប្រភេទ​គូ ព្រោះ​ឈ្នះ​ពាន​ជើងឯក​ជា​ច្រើន​កម្មវិធី ។ ចំណែក​បុរស ពាន​ឆ្នើម​ប្រភេទ​គូ​បាន​ទៅ​កីឡាករ​ជេន​ជូ​លៀន រ៉ូ​ជឺ និង​ហូ​រៀ ថេ​កាវ មក​ពី​ហូ​ឡង់​និង​រ៉ូ​ម៉ា​នី ៕