Arsenal ចង់​បន្ត​កុងត្រា​ជាមួយ​មេ​ស៊ុត អូ​ស៊ីល

ក្លិប​Arsenal ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួ​យ​កីឡាករ​មេ​ស៊ុត អូ​ស៊ី​ល ខណៈ​កីឡាករ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ បង្ហាញ​អារម្មណ៍​រីករាយ​ពេល​លេង​នៅ​ពហុ​កីឡដ្ឋាន​Emirates Stadium។

កីឡាករ​ខ្សែបម្រើ​ស្លាប​លំដាប់​កំពូល​របស់​ក្លិប​Arsenal វ័យ​២៧​ឆ្នាំ​រូប​នេះ នឹង​បញ្ចប់​កុងត្រា​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​ក្លិប​បាន​ពិចារណា​ចង់​បន្ត​កុងត្រា​និង​បន្ថែម​តម្លៃ​ខ្លួន​ប្រចាំ​ស​ប្តា​ហ៍​ជាង​២​សែន​ដុល្លារ​ដល់​គេ​ថែម​ទៀត ។ តម្លៃ​ខ្លួន​នេះ​ខ្ពស់​ជាង​ពេល​រូបគេ​លេង​ឱ្យ​ក្លិប Real M កាលពី​ឆ្នាំ​២០១៣​ទៅ​ទៀត ។ រូបគេ​នឹង​ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ប្រចាំ​ក្លិប ខណៈ Alexis Sanchez ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លិប​ទទួល​បាន​តម្លៃ​ខ្លួន​ប្រហែល​ជិត​២​សែន​ដុល្លារ​ប៉ុណ្ណោះ ៕