Arsenal កំពុង​ប្រឈម​ការ​លំបាក​រឿង​កីឡាករ​រង​របួស​ច្រើន

លោក Arsene Wenger គ្រូបង្វឹក​ក្លិប Arsenal បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​Danny Welbeck ជា​ខ្សែប្រយុទ្ធ​មិន​អាច​ចូល​លេង​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ដោយសារ​របួស​ជង្គង់​មិន​ទាន់​ជា ។ ខ្សែប្រយុទ្ធ​អាយុ​២៥​ឆ្នាំ​រូប​នេះ បាន​រង​របួស​តាំងពី​ខែមេសា កន្លង​មក ហើយ​គ្រូបង្វឹក​យល់​ថា គេ​អាច​ចូល​លេង​វិញ​បាន​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ។

ក្លិប Arsenal កំពុង​ប្រឈម​ការ​លំបាក​រឿង​កីឡាករ​របួស​ច្រើន​ដូច​ជា​កីឡាករ Alexis Sanchez ជា​ខ្សែប្រយុទ្ធ​ត្រូវ​សម្រាក​៣​ប្រកួត ព្រោះ​របួស​ជើង ប៉ុន្តែ​រំពឹង​អាច​ចូល​លេង​បាន​ក្នុង​ពេល​ជួប​ក្លិប​Man City​នៅ​យប់​ថ្ងៃ​ទី​២៦ ធ្នូ ខណៈ​កីឡាករ​Theo Walcott​ក៏​ត្រៀម​ចូល​លេង​ក្រោយ​ពីរ​បួស​កំភួនជើង​ត្រូវ​សម្រាក​៥ស​ប្ដា​ហ៍ ៕