កីឡាការិនី​វាយ​កូន​បាល់​ដា​ណឺ​ម៉ាក​បង្ហាញខ្លួន​ជា​ថ្មីក្រោយ​ពី​ឈឺចិត្ត​អតីត​គូស្នេហ៍​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ផ្សេង

នាង Carolined Wozniacki កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១៧​នៅ​លើ​ពិភពលោក​ជនជាតិ​ដា​ណឺ​ម៉ាក បាន​បង្ហាញខ្លួន​ជាលើក​ដំបូង​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ក្រោយ​ពី​មាន​ដំណឹង​ថា លោក Rory  Mcilroy​កីឡាករ​វាយកូនគោល​លំដាប់​ទី​៣​លើ​ពិភពលោក និង​ជា​អតីត​គូស្នេហ៍​របស់​នាង បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍​ថ្មី​ដោយ​បំពាក់​ចិញ្ចៀន​ដែល​មាន​តម្លៃ​ខ្ពស់ ។

ប្រភព​ព័ត៌មាន​បង្ហើប​ឱ្យ​ដឹង​ថា គេ​ឃើញ​នាង Wozniacki ពាក់​វ៉ែនតា​ខ្មៅ ដើរ​កម្សាន្ត​តាម​ផ្លូវ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ដោយ​បង្ហាញ​ស្នាមញញឹម​ដល់​អ្នក​ដើរទៅ​មក​នៅ​បរិវេណ​នោះ ទោះបី​ក្នុង​ចិត្ត​អាច​មានការ​ឈឺចាប់​នឹង​អតីត​គូស្នេហ៍​ដែល​ធ្លាប់​សុំ​នាង​ភ្ជាប់ពាក្យ​កាលពី​ឆ្នាំ​មុន ក្រោយមក​ក៏​ដកខ្លួន​ដោយ​អះអាង​ថា​មិន​ទាន់​សម្រេចចិត្ត​ផ្ទុយ​ទៅ​វិញ​បែរជា​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ផ្សេង​ទៅ​វិញ ៕