មហាសេដ្ឋី​អា​មេ​រិ​ក​2​រូប​ចាប់អារម្មណ៍​ទិញ​ក្លិប Everton

សារព័ត៌មាន​បរទេស​The Times កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ផ្សាយ​ថា មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​២​រូប​គឺ​លោក John Jaymoores និង​លោក Charles Noell យល់ព្រម​ដាក់​សំណើ​២០០​លាន​ផោន​ដើម្បី​ទិញ​ក្លិប Everton ក្រោយ​ពី​ធ្លាប់​អាក់​ខានមិនបាន​ទិញ​ក្លិប Swansea កាលពីមុន​នេះ​និង​រំពឹង​ថា​មានការ​យល់​ស្រប​ក្នុង​រយៈពេល​៦​ស​ប្ដា​ហ៍​ខាង​មុខ ។

មហាសេដ្ឋី​អា​មេ​រិ​ក​ទាំង​២​រូប​នេះ​ធ្លាប់​លេចឮ​ដំណឹង​ថា បាន​ដាក់​សំណើ​ទិញ​ក្លិប​Swansea នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​រួច​មក​ហើយ ប៉ុន្តែ​បាន​ទទួល​ការ​បដិសេធ ។ កន្លង​មក​លោក John Jay Moores និង​លោក Charles Noell ធ្លាប់​មានបទពិសោធន៍​ដឹកនាំ​ក្លិប​កីឡា​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៩០ គឺជា​ម្ចាស់​ក្លិប​បាល់ទាត់ San Diego Padres​ក្នុង​សហរដ្ឋអាមេរិក ៕