អតីត​កីឡាការិនី​វាយ​កូន​បាល់​រុ​ស្ស៊ី​ពាក់ចិញ្ចៀន​ភ្ជាប់ពាក្យ​ជា​សញ្ញា​ជិត​រៀប​ការ

នាង Anna Kounikova អតីត​កីឡាការិនី​វាយ​កូន​បាល់​ដែល​បុរស​គ្រប់​រូប​លង់​ស្នេហ៍​បាន​បង្ហាញ​តម្រុយ​ថា នាង​ជិត​ក្លាយជា​កូនក្រមុំ​ក្នុង​ពេល​ដ៏​ខ្លី​ក្រោយ​ពី​គេ​ឃើញ​នាង​ពាក់ចិញ្ចៀន​ភ្ជាប់ពាក្យ​នៅ​ម្រាមដៃ​ស្ដាំ ។ អតីត​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​៨ នៅ​លើ​ពិភពលោក​ជនជាតិ​រុ​ស្ស៊ី​រូប​នេះ បាន​សេពគប់​ជាមួយ​លោក Enrique Iglesias តារាចម្រៀង​ដ៏​មាន​មន្ត​ស្នេហ៍​អស់​រយៈពេល​១៤​ឆ្នាំ ។

បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​បង្ហាញ​តម្រុយ​ជិត​រៀប​ការ​ដោយ​គេ​ឃើញ​នាង Anna Kounikova ដែល​មាន​ពាក់ចិញ្ចៀន​នៅ​ម្រាមដៃ​ស្ដាំ​និង​លោក​Enrique Iglesias​ឱប​ថើប​គ្នា​នៅ​ទីលាន​វាយកូនគោល​ដែល​ការណ៍​នេះ​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន ៕