ចងក​សម្លាប់​ខ្លួន តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ

ខេត្តសៀមរាប ៖ បុរស​ចំណាស់​វ័យ​៦០​ឆ្នាំ​ម្នាក់​បាន​ចងក សម្លាប់​ខ្លួន ដោយសារ​តូចចិត្ត​នឹង ជំងឺលើសឈាម ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ខណៈ​ពេល​ដែល​រូប​គាត់​បាន​ត្រឡប់​មក​ពី​មើលជំងឺ​នៅ​ប្រទេស​ថៃ​វិញ  ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត កុំឱ្យ​ពិបាក​ដល់​កូនចៅ​អស់​លុយ​ច្រើន ដោយសារ​រូប​គាត់​។ ហេតុការណ៍​ចងក​សម្លាប់​ខ្លួន​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​០៦​ព្រឹក​០០​នាទី ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ នេះ​ថា  បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចងក​សម្លាប់​ខ្លួនឯង ពេល​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​ដល់ ត្រូវ​បាន​ក្រុម​គ្រួសារ​ទម្លាក់​បាត់​ទៅ​ហើយ មិនដឹង​ថា​ចងខ្សែ​ទៅ​នឹង​អ្វី​នោះ​ទេ រួច​ចូល​ពិនិត្យ​សាកសព​នៅ​លើ​ដងខ្លួន និង​ថត​មើល​ក្រែង​មាន​អ្វី​ចម្លែក ដើម្បី​រាយការណ៍​ទៅ​ថ្នាក់លើ ត្រូវ​បាន​ក្រុម​គ្រួសារ​សព មិន​អនុញាត​ឱ្យ​ថត​នោះ​ទេ  ខ្លាច​ថត​ដាក់​រូប​គាត់​តាម​ទំព័រ កាសែត ឬ​ទូរទស្សន៍ នេះ​បើ​តាម​ការ​អះអាង របស់​សមត្ថកិច្ច ចម្រុះ​បាន​ថ្លែងប្រាប់​ថា សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ ទម្លាក់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ដើម្បី​លាក់​អាថ៌​កំបាំង ខ្លាច​ដឹង​ដល់​អ្នក​ព័ត៌មាន ឬ​សមត្ថកិច្ច​នោះ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ា​ត ប៉ូ​លី​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ ម​គ្គុ​ទេស​ទេសចរណ៍ ស្រុក​កំណើត ភូមិ​រលួស ស្រុក​សូត្រ​និគម ខេត្តសៀមរាប មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ  ព្រោះ​ក្រុម​គ្រួ​សារបាន​ទម្លាក់​មុន សមត្ថកិច្ច​មក​ដល់ ចំពោះ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន ទៅ​នឹង​ខ្សែ​អ្វី​នោះ​ទេ ពួក​យើង​ជា​សមត្ថកិច្ច​យើង​មក​មិន​ទាន់​។ មូលហេតុ​សព​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន ដោយសារ​តូចចិត្ត មាន​ជំងឺលើសឈាម ប្រចាំ​កាយ ជា​ច្រើន​ឆ្នាំ​មក​ហើយ  ហើយ​រូប​គាត់​ទើបនឹង​ត្រឡប់​មក​មើលជំងឺ​នៅ​ខេត្ត​សុរិន្ទ នៃ​ប្រទេស​ថៃ​។ បច្ចុប្បន្ន​សាកសព បាន​ប្រគល់ ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕