ជប៉ុន​ផ្តល់​ថវិកា​ជាង ២​សែន​ដុល្លារ​ដល់ NGO សម្រាប់​លើកកម្ពស់​ការអប់រំ​កុមារ​ពិការ​ និពន្ធដោយ : រឿន ភារុន       July-04-2016, 11:19 pm         57

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន​ផ្តល់​ថវិកា​ជាង ២​សែន​ដុល្លារ​ដល់ NGO សម្រាប់​លើកកម្ពស់​ការអប់រំ​កុមារ​ពិការ​​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានផ្ដល់​ថវិកា​ចំនួន ២៥៦.៣១៧​ដុល្លារ​អាមេរិក ដល់​អង្គការ​សមាគម​សម្រាប់​ជំនួយ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន (AAR) ដើម្បី​អនុវត្តន៍​គម្រោង​លើកកម្ពស់​ការអប់រំ​កុមារ​ពិការ ដំណាក់កាល​ទី​២ ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

​ស្ថានទូត​ជប៉ុន បានរៀបចំ​ពិធី​ចុះហត្ថលេខា​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ជំនួយ​អង្គការ​ក្រៅ រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ (KUMAMARU Yuji) បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ផ្ដល់ជំនួយ នា​ស្ថានទូត​ជប៉ុន​ថា  គម្រោង​នេះ នឹង​ជួយ​ចលនា​កុមារ​ពិការ ឲ្យ​ទទួលបាន​ការអប់រំ​នៅក្នុង​សាលារៀន​ចំនួន ៤ កាន់តែ​ប្រសើរ ដើម្បី​អភិវឌ្ឍ​ធនធាន​កុមារ នៅ​មូលដ្ឋាន ពួកគេ​។ ហើយ​ថា គម្រោង​នេះ នឹង​បណ្ដុះបណ្តាល​តម្រង់ទិស​ដ​ល់​គ្រូបង្រៀន​ប្រមាណ ៣៣០០​នាក់​ទៀត​ដែរ​។

​ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត សង្ឃឹមថា គម្រោង​ជំនួយឥតសំណង​នេះ នឹង​ផ្តល់​ប្រយោជន៍​ជួយ​កែលម្អ​បរិស្ថាន សាលា​សិក្សា​កុមារ​ពិការ និង​បង្កើន​អត្រា​ចុះឈ្មោះ​កុមារ​ពិការ​ចូល​សិក្សា​ថែមទៀត​។​

​ទន្ទឹមគ្នា​ដែរ កញ្ញា តូ​ម៉ូ​កូ សូ​ណូ​ដា (SONODA Tomoko) នាយិកា​អង្គការ AAR Japan ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​ថា អង្គការ AAR Japan នឹង​បន្ត​ខិតខំ​ប្រឹងប្រែង អនុវត្តន៍​ការងារ ឲ្យ​អស់ពី​សមត្ថភាព តាមរយៈ​គម្រោង​លើក​ទី​២​នេះ ធៀប​នឹង​លទ្ធផល និង​បញ្ហា​ប្រឈម​នានា ក្នុង​គម្រោង​ឆ្នាំ​ទីមួយ​។ កញ្ញា​ជឿជាក់ថា ការអនុវត្ត​នេះ នឹងចូលរួម​អភិវឌ្ឍ​គុណភាព​អប់រំ​កុមារ​ពិការ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​បើតាម​ប្រសាសន៍​កញ្ញា តូ​ម៉ូ​កូ សូ​ណូ​ដា (SONODA Tomoko) អង្គការ AAR Japan ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧២ នៅ​ឥណ្ឌូចិន គោលបំណង​ជួយឧបត្ថម្ភ​ស្បៀងអាហារ ដល់​ជនភៀសខ្លួន​ពី​សង្គ្រាមស៊ីវិល​។ ដោយឡែក​ក្នុងប្រទេស​កម្ពុជា អង្គការ​នេះ ត្រូវបាន​បង្កើត​នៅ​ដើមឆ្នាំ ១៩៩០ ក្នុង​គោលបំណង​ជួយ​ជនក្រីក្រ និង​កុមារ​ពិការ​៕