ស្ត្រី​ម៉េ​មា​យ​ក្រីក្រ​មានកូន​៥​ត្រូវ​ប្តី​បោះបង់ចោល​ប្រកបមុខរបរ​ដើរ​បោក​ខោអាវ​ឲ្យ​គេ​តាម​ផ្ទះ អំពាវនាវ​សប្បុរសជន​ជួយសង្គ្រោះ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​៥​នាក់ មាន​ជីវភាព​ខ្វះខាត នៅក្នុង​ផ្ទះស្លឹក​តូច​មួយ​និង​ស្ទើ​តែ​រលំ​ទៅហើយនោះ​នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា​នេះ​បាន​លើកដៃ​សំពះ សំណូមពរ​សប្បុរសជន ជួយ​ដល់​រូបគាត់​និង​កូន​ទាំង​៥​នាក់​ផង ព្រោះតែ​សព្វថ្ងៃ គាត់​រស់​ដោយសារតែ​ដើរ​បោក ខោអាវ​អោយគេ​តាម​ផ្ទះ តែ​មិន​រាល់ថ្ងៃ​នោះទេ​និង​ពេលខ្លះ​រល​លុយ​មិនបាន​ដាច់បាយ​ម្តងៗ ទៅហើយ​។

​ស្ត្រី​មេម៉ាយ ដែល​ត្រូវ​ប្តី​រត់ចោល ទៅ​មាន​ស្រី​ថ្មី កំពុង​បោក​ខោអាវ​បាន​រៀបរាប់​ទាំង​ទឹក​ភែ្ន​កថា​៖ គាត់​មានឈ្មោះ អ៊ុន គឹម​ស្រ៊ុន អាយុ​៣៥ ឆ្នាំ នៅ​អំឡុង​ឆ្នាំ​១៩៩៩ គាត់​បាន​ប្តី​ម្នាក់​ឈ្មោះ ចាន់ រតនា អាយុ​៣៤​ឆ្នាំ ។ ក្រោយពី​បាន​គ្នា​ជា​ប្តី​ប្រព​ន្ឋ ពួកគាត់​បានកូន​៥​នាក់ ប្រុស​ទាំង​៥ ដែល​កូន​បង​ពេលនេះ អាយុ​១៥​ឆ្នាំ ហើយ​ចំណែក​កូនពៅ​អាយុ​៣​ឆ្នាំ​។ ប្តី​គាត់​បាន​បោះបង់​គាត់​ជាង​២​ឆ្នាំ​ហើយ គឺ​ពេល​កូនពៅ កើត​បាន​៣​ខែ ។ សព្វថ្ងៃ គាត់​គ្មាន​មុខរបរ​អ្វី ក្រៅតែពី​ដើរ​បោក​ខោអាវ​តាម​ផ្ទះ​នោះទេ ហើយ​ថ្ងៃ​ណា បាន​បោក​ខោអាវ​ឲ្យ​គេ​ក៏បាន​ប្រាក់ ទិញ​អង្ករ និង​ម្ហូប ថ្ងៃ​ណា​អត់ ក៍​អត់​ទៅ មួយថ្ងៃ​គាត់​បោក​ខោអាវ​ឲ្យ​គេ​បាន​ប្រាក់ ៨​ពាន់ ទៅ​១​ម៉ឺន​រៀល ប្រាក់​នេះ​គាត់​លៃលក ចាយ​បាន​២​ថ្ងៃ សម្រាប់ ថ្ងៃ ដែល​គ្មាន ខោអាវ បោក ។ ពេលខ្លះ​គាត់​ត្រូវ​ដើរ ទៅ​បោក​ខោអាវ​អោយគេ ដល់​ភូមិ​ខ្សា​ម​ដី​ជាង​២​គីឡូ ។ ចំណែក ផ្ទះ​វិញ ដំបូល​ជញ្ជាំង ធ្លុះធ្លាយ​អស់ហើយ និង​ជិត​រលំ​ទៀតផង​។ គាត់​លើក​សុំ​ដៃ សំពះ​សូម​អង្វរ សប្បុរជន ទីជិត​ឆ្ងាយ សូមមេត្តា ជួយ​ឧបត្ថម​ដល់ រូបគាត់​ដែល​កំពុង​ជួប​ការលំបាក​នេះ​ផង​។​

​លោក ស្រី សែម រី​យ៉ា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប្អេ​រ បានបញ្ជាក់​អោយដឹងថា​៖ ស្ត្រី​ខាងលើ នេះ ត្រូវបាន​ប្តី​បោះបង់ចោល និង​ក្រីក្រ​ពិតមែន ក្នុងនាម​លោក ស្រី ជា​ក្រុមប្រឹក្សា​ភូមិ ក៍​សូម​អំពាវនាវ ដល់​សប្បុ​សជន សូមមេត្តា​ជួយ​ដល់ ស្ត្រី​ខាងលើនេះ​ផង ។​

​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​០៣ ខែកក្កដា នេះដែរ បាន​ទៅ​ឃើញ​ដោយផ្ទាល់​ភ្នែក នូវ​ការ​រស់​យ៉ាង​លំបាក របស់​ស្ត្រី​មេម៉ាយ​ខាងលើ ក៏បាន​ជួយឧបត្ថម្ភ​ថវិកា ៨​ម៉ឺន​រៀល និង​សន្យា​ស្វែងរក មូលនិធិ​ពី​សប្បុរសជន​ជួយ​ធ្វើ​ផ្ទះមួយ​ខ្នង​ជូន​ស្ត្រី ក្រីក្រ​ខាងលើនេះ​ផងដែរ ៕ រិ​ទ្ធិ ជ័យ​

KA-04-07-2016-26 KA-04-07-2016-27 KA-04-07-2016-28 KA-04-07-2016-29 ​ ​ ​ ​ ​ ​ ​ ​ ​ ​
​ ​