យុវជន​​​​​ឥឡូវ​​​ជុំ​​ៗគ្នា​​​ដឹង​តែ​លេង​ទាត់​បាល់?

​បាល់​ទាត់​បច្ចុប្បន្ន​​​ជា​​កីឡា​ពេញ​និយម​​មួយ​របស់​​​​មនុស្ស​ជា​​ច្រើន មិន​​ថា​សិស្ស និស្សិត​​​​ ឬ អ្នក​ធ្វើ​ការ​ ជា​ពិសេស​យុវវ័យ​​ដែល​តែង​ជួប​ជុំ​​គ្នា​លេង​​​ ក្រោយ​សម្រាក​ពី​​​ការងារ និង​ការ​សិក្សា​។

 

យុវជន​​​​​ឥឡូវ​​​ជុំ​​ៗគ្នា​​​ដឹង​តែ​លេង​ទាត់​បាល់?

 

តាម​ការ​​ឲ្យ​ដឹង​ពី​យុវជន​មួយ​ចំនួន​​បាន​និយាយ​ថា ក្រៅ​តែ​ពី​​លេង​​បាល់​ទាត់​ ពួក​គេ​​ក៏​មាន​ចូល​ចិត្ត​ទៅ​​​លេង​កីឡា​ផ្សេង​​ៗ​​ផង​​ដែរ។ “ពេល​​ខ្លះ​​ជុំ​គ្នា​ចឹង​​ចេញ​ពី​រៀន​ ទៅ​លេង​បាល់​ទះ​បង បើ​អត់​គ្នា​ពេល​ខ្លះ​ទៅ​​ហែល​ទឹក ។ បើ​បាល់​ទាត់​វិញ​​លេង​រាល់​​ៗ​ថ្ងៃ​អាទិត្យ​”។ នេះ​ជា​ការ​លើក​ឡើង​របស់​ យុវជន​ អន តារ៉ា រៀន​នៅ​សាលា​​ជាតិ​កសិកម្ម​ព្រែក​លៀប។

 

ងាក​ទៅ​ស្ដាប់​​ យុវជន ​​​ឡេង​ សុវណ្ណ​​និស្សិត​ឆ្នាំ​ទី​៤​​​​រៀន​ជំនាញ​ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​​បាន​លើក​​ឡើង​ថា ខ្លួន​​​មាន​ចំណូល​ចិត្ត​លេង​កីឡា​ច្រើន​ប្រភេទ​​ដែរ ប៉ុន្តែ​លេង​បាល់​ទាត់​ជា​​​កីឡា​​ខ្លួន​ចូល​ចិត្ត​ជាង​គេ​។ សុវណ្ណ​បាន​និយាយ​ថា “ចូល​ចិត្ត​​តែ​លេង​បាល់​​បង ជុំ​ៗ​គ្នា​​លេង​ចង់​រាល់​ថ្ងៃ​ហើយ”។

 

យុវជន​​​​​ឥឡូវ​​​ជុំ​​ៗគ្នា​​​ដឹង​តែ​លេង​ទាត់​បាល់?

 

ខុស​ពី​យុវជន​ទាំង​ពីរ​នាក់​ខាង​លើ លោក ប៉ែន​ ស៊ីណា ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន Park Cafe បាន​និយាយ​​ថា​ ពេល​​​ទំនេរ​ៗ​ចេញ​ពី​ធ្វើ​ការ​ ​ជួប​ជុំ​មិត្តភ័ក្ដិ​​​លោក​​​ចូល​ចិត្ត​នាំ​គ្នា​​​ទៅ​ហាត់​ឧបករណ៍​​នៅ​ក្លឹប​​ហាត់​ប្រាណ​​​និង​​ក្រោយ​ពី​នោះ​លោក​​​តែង​បបួល​គ្នា​​ទៅ​ញ៉ាំ​អី​តិច​​តួច​នៅ​ខាង​ក្រៅ​។ ចំណែក​លោក វ៉ង់ វុទ្ធា ​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​​​ឯកជន​មួយ បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​ពេល​ជុំ​​​​​មិត្តភ័ក្ដិ​ចេញ​ពី​ធ្វើ​ការ​ លោក​តែង​ទៅ​លេង​វាយ​សី​ ឬ​ទាត់​សី​​​នៅ​ម្ដុំ​មាត់​ទន្លេ​ក្បែរ​មុខ​វាំង​ ដើម្បី​​ជា​ការ​ហាត់​ប្រាណ​​ និង​កម្សាន្ត​លំហែ​អារម្មណ៍​ផង​ដែរ។ ​​​​​

 

ដោយ​ឡែក​​​យុវជន​ ហុន ម៉េង​ហៀង និស្សិត​​​ផ្នែក​បរិស្ថាន​ រៀន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឯ​នេះ​វិញ​ បាន​ឲ្យ​ដឹង​ថា ពេល​ទំនេរ​ៗ​​ជួប​ជុំ​មិត្តភ័ក្ដិ យុវនិស្សិត​រូប​នេះ​តែង​​ចូល​ចិត្ត​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​​ជា​ការ​កម្សាន្ត និង​ដើម្បី​សុខភាព​។

 

យុវជន​​​​​ឥឡូវ​​​ជុំ​​ៗគ្នា​​​ដឹង​តែ​លេង​ទាត់​បាល់?

 

ខាង​លើ​នេះ​ជា​​ការ​លើក​ឡើង​របស់​ យុវជន​និស្សិត​ និង​អ្នក​ធ្វើ​ការ​មួយ​ចំនួន​​ប៉ុណ្ណោះ ចុះ​ប្រិយមិត្ត​​វិញ​ពេល​ទំនេរ​ជួប​ជុំ​គ្នា ចូល​ចិត្ត​លេង​កីឡា​អ្វី​ខ្លះ? កុំ​ភ្លេច​ចែក​រំលែក​ប្រាប់​ Sabay ឲ្យ​ដឹង​ផង៕

 

ចុចអាន៖  យុវជន ក្លាយ​ជា​អ្នកគាំទ្រ​កីឡាបាល់ទាត់ និង​ចាប់ផ្ដើម​លេង​បាល់ទាត់​ច្រើន

 

អត្ថបទ៖ មាន រតនា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​