ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

​ផ្អែក​តាម​ការ​សិក្សា​ និង ការ​ចុះ​ផ្សាយ​​លើ​​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កន្លង​មក​ ធ្លាប់​​បាន​បង្ហាញ​នូវ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​ iPhone ឆាប់​មាន​បញ្ហា។ ទម្លាប់​មិន​ល្អ​ដែល​​អ្នក​គួរ​បោះបង់​ចោល​ឥឡូវ​ទាំង​នោះ​ មាន​ដូច​ខាង​ក្រោម៖

 

១. មិន​ដែល​បិទ​ទូរសព្ទ​សោះ

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

យ៉ាង​ហោច​ណាស់​គួរ​បិទ​ម៉ាស៊ីន​ទូរសព្ទ​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ បើ​មិន​ដូច្នោះ​ទេ​ថ្ម​ទូរសព្ទ​អ្នក​នឹង​អាច​ឆាប់​អស់​ជីវិត​​លឿន​ជាង​ធម្មតា​ ព្រោះ​ថា​បើក​វា​ជាប់​ពេក​ផ្ដល់​សំពាធ​ធ្ងន់​ទៅ​លើ​ថ្ម។ នេះ​បើ​តាម​អ្នក​ជំនាញ​បាន​លើក​ឡើង។

 

២. បើក​​ Wi-Fi ចោល​ ២៤​ ម៉ោង/ថ្ងៃ

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

ពេល​ដែល​ដើរ​ចេញ​ពី​តំបន់​គ្មាន​សេវា​ Wi-Fi គួរ​បិទ​វា​ ពុំ​គួរ​ណា​បើក​ចោល​ឡើយ​ ដោយ​ធ្វើ​ឲ្យ​អស់​ថ្ម​ឥត​ប្រយោជន៍។

 

៣. បើ​​ក្រោម​បរិយាកាស​​ក្ដៅ​ពេក​ ឬ​ ត្រជាក់​ពេក

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

iPhone ផលិត​ឡើង​មិន​មែន​សម្រាប់​ទ្រាំទ្រ​នឹង​បរិយាកាស​ក្ដៅ​ពេល​ ឬ​ ​ត្រជាក់​ពេក​នោះ​ទេ ហើយ​ការ​ប្រើ​វា​ក្រោម​កម្ដៅ​ថ្ងៃ​​លើស​ពី​៣៥ អង្សា​ និង​ ក្រោម​សូន្យ​អង្សា​ ជា​រឿង​ដែល​ពុំ​គួរ​ធ្វើ​ឡើយ ព្រោះ​ ការ​ធ្វើ​ដូច​នេះ​អាច​ឲ្យ​ថាមពល​ថ្ម​ស្រក​ចុះ​លឿន។

 

៤. សាក​ឡើង​ពេញ​ ហើយ​ប្រើ​ឡើង​អស់​

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

ការ​​ប្រើ​ថ្ម​រហូត​​ដល់​​អស់​ ០% ឬ​ រលត់​​ទូរសព្ទ​ អាច​ធ្វើ​ឲ្យ​ថ្ម​​ថយ​ចុះ​សមត្ថភាព​ក្នុង​ការ​ផ្ទុក​ថាមពល ហើយ​ការ​បញ្ចូល​ថ្ម​ពេញ​ពេក​ដល់​ ១០០% ​ក៏​ជា​រឿង​មិន​ល្អ​ដែរ​ដោយ​អាច​ធ្វើ​កម្រិត​ វដ្ដ​ជីវិត​របស់​ថ្ម​កើន​ឡើង​​រហ័ស​ ​ធ្វើ​ឲ្យ​ថ្ម​​ថយ​ចុះ​សមត្ថភាព​ក្នុង​ការ​ផ្ទុក​ថាមពល​ដូច​គ្នា។

 

៥. មិន​ប្រើ​លេខ​កូដ​ការពារ​​​

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ
​​
ប្រសិន​បើ​ iPhone អ្នក​គ្មាន​លេខ​កូដ​ ហើយ​​ចៃដន្យ​ត្រូវ​ចោរ​​លួច​​បាន​ទៀត​នោះ​ ​អាច​ឲ្យ​​ចោរ​លួច​ព័ត៌មាន​សម្ងាត់​សំខាន់ៗ​​ដែល​រក្សា​ទុក​លើ​ iPhone បាន​ងាយ​ដូច​បក​ចេក។

 

៦. អនុញ្ញាត​ឲ្យ​កម្មវិធី​ទាំង​អស់​ប្រើ​មុខងារ​ Location Services គ្រប់​ពេល​វេលា​

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

កម្មវិធី​ដូច​ជា​ Google Maps ឬ Apple Maps ទាមទារ​ឲ្យ​មាន​ Location Services ជា​ចាំ​បាច់​ដើម្បី​​បង្ហាញ​ផ្លូវ​អ្នក​ ប៉ុន្តែ​កម្មវិធី​មួយ​ចំនួន​ទៀត​មិន​ចាំ​បាច់​ឡើយ។ ដូច​នេះ​គួរ​ចូល​ទៅ​បិទ​នៅ​ក្នុង​ Settings > Privacy > Location Services ដើម្បី​អាច​ជួយ​សន្សំ​សំចៃ​ថ្ម​បាន​មួយ​ចំណែក។

 

៧. បើក​ Notification សម្រាប់​គ្រប់​កម្មវិធី​​

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

​​​​​
Notification ​​កម្មវិធី​មួយ​ចំនួន​ត្រូវ​ការ​អ៊ីនធឺណិត​ ​ហើយ​ពេល​លោត​ Notification ម្ដងៗ​ធ្វើ​ឲ្យ​អេក្រង់​ភ្លឺ​ឡើង​ ដែល​នេះ​សុទ្ធ​តែ​ចំណុច​ធ្វើ​ឲ្យ​​ថ្ម​ទូរសព្ទ​ឆាប់​អស់។ បើ​តាម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ទៀត​ថា​ Notification បំផ្លាញ​ការ​ផ្ចង់​អារម្មណ៍​របស់​មនុស្ស​ថែម​ទៀត​ផង។

 

៨. មិន​សម្អាត​ iPhone ឲ្យ​ញឹក​ញាប់

 

ទម្លាប់​អាក្រក់​​ ៨ ធ្វើ​ឲ្យ​ iPhone មាន​បញ្ហា​ អ្នក​គួរ​បោះបង់ចោល​ឥឡូវ

 

លទ្ធផល​នៃ​ការ​សិក្សា​ធ្លាប់​បង្ហាញ​ថា​ទូរសព្ទ​សំបូរ​​មេរោគ​ច្រើន​ជាង​បន្ទប់​ទឹក​ទៅ​ទៀត​ ដូច​នេះ​គួរ​ឪស្សាហ៍​សម្អាត​​ដោយ​ប្រើ​ក្រណាត់​សាច់​ទន់​ ដើម្បី​កុំ​ឲ្យ​​មេរោគ​​ប្រមូល​ផ្ដុំ​ច្រើន៕​​

 

ចុច​អាន៖​​​​​​​​​​ ប្រយោជន៍​ ​រន្ធ​ខ្មៅ​ ​ជិត​កាមេរ៉ា​ ​iPhone​ ​ដែល​មិន​សូវ​មាន​អ្នក​ដឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing​​​​​​