បារម្ភ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​? ទាំងនេះ​ជា​វិធី​បង្រួម​ក្រពេញ​នេះ​

    ​បុរសៗ​ក្នុង​វ័យ ៥០ ឆ្នាំ​ឡើង​ភាគច្រើន​លើសលប់​កើតមាន​បញ្ហា​ក្រពេញ​ប្រូ​ស្ដា​ត​។ ក្រពេញ​ប្រូ​ស្ដា​ត​គឺជា​ក្រពេញ​មនុស្ស​ប្រុស ដែលមាន​រូបរាង​និង​ទំហំ​ស្រដៀង​ផ្លែ​កៅឡាក់​។​

​    ​វា​មាន​ទីតាំងនៅ​បាត​ប្លោកនោម​និង​មាត់​បង្ហូរ​នោម​។ មាន​បញ្ហា​មួយចំនួន​ឧស្សាហ៍​កើតឡើង​ចំពោះ​ក្រពេញ​ប្រូ​ស្ដា​ត ភាគច្រើន​គឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ និង​រលាក​ក្រពេញ​ប្រូ​ស្តា​ត​។​

​    ​* មូលហេតុ​និង​រោគសញ្ញា​
​    ​មាន​រោគសញ្ញា​ពីរ​គួរ​ចាប់អារម្មណ៍ ដែល​វា​បង្ហាញ​ពី​ជំងឺ​ក្រពេញ​ប្រូ​ស្ដា​ត​។ រោគសញ្ញា​ទី ១ គឺ​ពិបាក​នោម​ទម្រាំ​ចេញ​ទឹក​ម្តងៗ និង​ទី ២ នោម​ញឹកញាប់​អំឡុងពេល​គេង​យប់​។ រោគសញ្ញា​ផ្សេងៗ​ទៀត​គឺ​ការឈឺចាប់​នៅក្រោយ​ខ្នង​និង​ឈឺ​ក្នុង​ត្រគាក ជើង និង​ប្រអប់ជើង​។​

​    ​* ដំណោះស្រាយ​បែប​ធម្មជាតិ​
​    ​១. ញាំ​ពង​ក្រួច ៥ គ្រាប់​ក្នុង​មួយថ្ងៃ ពី​ចន្លោះ​ម៉ោង ១៧ ទៅ ១៩ ឱ្យបាន ១៥ ថ្ងៃ​។​
​    ​២. ផឹក​ប្រេង​ល្ពៅ ១០ ក្រាម ៣ ដង​ក្នុង​មួយថ្ងៃ​ឱ្យបាន​រយៈពេល ១ ខែ​។​
​    ​៣. ញាំ​ខ្ទឹមបារាំង ១ ផ្លែ​ក្នុង​មួយថ្ងៃ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​រៀងរាល់ថ្ងៃ​៕