ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៧)

ភាគ​​ទី​១៧
តាន់សានហុង​ស្រែក​សន្ធាប់​សួរ​ទៅ​ប្រពន្ធ​វា​ថា៖
«មី​ចោរ​ព្រៃ! ហង​ឯង​ម៉េច​ទៅ​ហើយ​ហ៍?»
ម៉ីឆាវហ្វុង​ផ្អែក​ខ្លួន​ទៅ​នឹង​ដើម​ឈើ​មួយ​ ស្រែក​ប្រាប់​ប្ដី​វា​ថា៖
«ភ្នែក​ខ្ញុំ​ខ្វាក់​ទាំង​គូ​ទៅ​ហើយ​! ឱ្យ​តែ​បង​ឯង​ បណ្ដោយ​អា​ណា៎​ម្នាក់​រត់​រួច​ ពិត​ជា​បង​ឯង​នឹង​ស្គាល់​ដៃ​ខ្ញុំ​មិន​ខាន​! ប្រយ័ត្ន​ណា៎!»

 

តាន់សានហុង​ស្រែក​ឆ្លើយ​នឹង​ប្រពន្ធ​ថា៖
«ហង​ទុក​ចិត្ត​ចុះ​! អញ​មិន​ឱ្យ​រត់​រួច​ម្នាក់​ទេ!»
វា​យារ​លា​ក្រញាំ​ប្រុងនឹង​កាប់​​ទៅ​រក​ក្បាល​ហានសាវយុង​ជា​ថ្មី​ម្ដង​ទៀត។ ពេល​នោះ​នាង​ហានសាវយុង​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ ​ហើយ​នាង​ប្រមៀល​ខ្លួន​គេច​ផុត​ពី​ក្រញាំ​ដៃ​បុរស​ចិត្ត​អប្រិយ​នេះ​ភ្លាម។
តាន់សានហុង​ស្រែក​ឡើង​ថា៖
«ហ៊ឹះ! ចង់​រត់​គេច​ពី​ដៃ​អញ​ឬ?»

 

ចាងអាសិង​មាន​របួស​ជា​ទម្ងន់ ​ដេក​ស្ដូកស្ដឹង​​នៅ​លើ​ដី តែ​គេ​មិន​ទាន់​វង្វេង​ស្មារតី​នៅ​ឡើយ​ កាល​បើ​ឃើញ​តាន់សានហុង​ចង់​ព្យាបាទ​នាង​ហានសាវយុង​ គេ​ខំប្រឹង​អស់​កម្លាំង​ក្នុង​ខ្លួន​លោត​ហក់​ឡើង​ទៅ​ធាក់​ដៃ​តាន់សានហុង​។ បុរស​ចិត្ត​អប្រិយ​នេះ​ក៏​ចាប់​ក្របួច​ជើង​ចាងអាសិង​ជាប់ ម្រាម​ដៃ​វា​ទាំង​៥​ក៏​ចាក់​ធ្លុះ​សាច់​នាយ​គ្រប់​៥​រន្ធ។
ចាងអាសិង​ឈឺ​ខ្លាំង​ពេក​ក៏​ដួល​សន្លប់​បាត់​ស្មារតី​នៅ​ពេល​នោះ​ទៅ​។ ហានសាវយុង​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​ នាង​កាន់​ដាវ​ជាប់​នឹង​ដៃ​ ចាក់​ទៅ​រក​តាន់សានហុង​។ នាង​ដឹង​ថា​ សត្រូវ​នេះ​ពូកែ​ណាស់ នាង​មិន​សូវ​ចូល​ទៅ​ជិត​ខ្លួន​វា​ឱ្យ​យូរ​ពេក​ទេ​ នាង​ចាក់​ពី​ខាង​នេះ​មួយ​ដាវ​ហើយ​លោត​ទៅ​ចាក់​ពី​ខាង​នោះ​មួយ​ដាវ។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៧)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ