Victoria និង Beckham បង្ហោះ​រូប​​រំឭក​ខួប​រៀបការ​១៧​ឆ្នាំ​ ជាមួយ​សារ​ដ៏​មាន​ន័យ

​​​អ្នក​ច្នៃ​ម៉ូដ​អង់គ្លេស Victoria Beckham និង​ស្វាមី​អតីត​កីឡាករ​បាល់ទាត់ Victoria Beckham បាន​បង្ហោះ​រូប​រៀបការ​​​ពី​អតីតកាល​ដូចគ្នា​កាល​ពី​ម្សិលមិញ​លើ​បណ្ដាញ​សង្គម Instagram ដើម្បី​រំឭក​ខួប​រៀប​អាពាហ៍ពិពាហ៍​រយៈ​ពេល​១៧​ឆ្នាំ​របស់​ពួក​គេ។

 

Victoria និង Beckham បង្ហោះ​រូប​​រំឭក​ខួប​រៀបការ​១៧​ឆ្នាំ​ ជាមួយ​សារ​ដ៏​មាន​ន័យ
បើ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល Victoriaនិង Beckhamស្រឡាញ់​គ្នា​ដំបូង​រហូត​ដល់​បច្ចុប្បន្ន មាន​រយៈ​ពេល​១៩​ឆ្នាំ ហើយ​បន្ទាប់​ស្រឡាញ់​គ្នា​អស់​២​ឆ្នាំ​ទើប​ពួក​គេ​សម្រេច​ចិត្ត​​រៀប​មង្គលការ​នៅ​ប្រសាទ​  Luttrellstown Castle  ប្រទេស​អៀរឡង់។

 

ក្រោយ​រៀប​ការ​១៧​ឆ្នាំ Beckham បាន​បង្ហោះ​រូប​រំឭក​អនុស្សាវរីយ៍​​ពេល​រៀបការ ដោយ​អង្គុយ​ក្បែរ​ប្រពន្ធ​កាន់​ដៃ​គ្នា​​យ៉ាង​ណែន​ក្នុង​ឈុត​សំលៀកបំពាក់​ពណ៌​ស កែវ​ភ្នែក​សម្លឹង​មើល​អាចារ្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ភ្ជាប់​ជាមួយ​រូប​អតីត​កីឡាករ Man Utdនេះបាន​សរសេរ​សារ​ដ៏​មាន​ន័យ​ភ្ជាប់​ថា៖”វ៉ោ ១៧​ឆ្នាំ​កន្លង​ទៅ​ ថ្ងៃ​ដ៏​ពិសេស​នេះ​បាន​កើត​ឡើង…ខ្ញុំ​ពិត​ជា​សំណាង​ដែល​បាន​ជួប​មនុស្ស​​ម្នាក់ ដែល​​មាន​​គោល​ដៅ​និង​ចង់​បាន​អ្វី​ៗ​​ដូច​គ្នា​ក្នុង​ជីវិត​នេះ…ពួក​យើង​​បង្កើត​បាន​កូន​ៗ​ដ៏​ស្រស់​ស្អាត​៤​នាក់ ហើយ​ខ្ញុំ​​មិន​ប្រាថ្នា​អ្វី​ទេ​ក្រៅ​ពី​ផ្ដល់​ការ​ស្រឡាញ់​និង​ថែរក្សា​ម្ដាយ​របស់​ពូក​គេ​ទេ… រីករាយ​ថ្ងៃ​អនុស្សាវរីយ៍, បង​ស្រឡាញ់​អូន”។

 

Victoria និង Beckham បង្ហោះ​រូប​​រំឭក​ខួប​រៀបការ​១៧​ឆ្នាំ​ ជាមួយ​សារ​ដ៏​មាន​ន័យ
ចំណែក Victoriaក៏​មិន​ខុស​ពី​ប្ដី​ដែរ បាន​បង្ហោះ​រូប​រៀបការ​ដូចគ្នា ក្នុង​ទិដ្ឋភាព​ឱប​ស្វាមី​យ៉ាង​ស្អិត​ក្នុង​ថ្ងៃ​មង្គល​និង​បាន​សរសេរ​ភ្ជាប់​ថា​៖”ខ្ញុំ​មាន​អារម្មណ៍​​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​និង​ភាព​ជឿជាក់​ដែល​ផ្ដល់​ឲ្យ​។ មិត្ត​ល្អ​របស់​ខ្ញុំ ស្នេហា​របស់​ខ្ញុំ។ បុរស​ល្អ​ម្នាក់​ ដែល​តែង​​​​ជួយ​ខ្ញុំ​រាល់ថ្ងៃ​។ រីករាយ​ថ្ងៃ​​អនុស្សាវរីយ៍​ទៅ​លោក​ប្ដី​និង​លោក​ឪពុក​ល្អ​ជាង​គេ​ក្នុង​ពិភពលោក”។​ បច្ចុប្បន្ន ពួគេ​មាន​កូន​៤​នាក់​រួម​មាន: Brooklyn Beckham, Romeo James Beckham, Harper Seven Beckham និងCruz David Beckham៕

 

Victoria និង Beckham បង្ហោះ​រូប​​រំឭក​ខួប​រៀបការ​១៧​ឆ្នាំ​ ជាមួយ​សារ​ដ៏​មាន​ន័យ

 

ចុចអាន៖

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail