Mata អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​ Man Utd ហើយ​ផ្លាស់​ទៅ​លេង​ក្លឹប​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ក្របខណ្ឌ​ Premier League

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញគឺកីឡាករ Juan Mata ចាប់ផ្ដើមស្រពិចស្រពិលពីអនាគតនៅក្លឹប Man Utd ស្របពេលដែលគេដឹងថាបច្ចុប្បន្នលោក Jose Mourinho ជិតទិញបានកីឡាករ Henrikh Mkhitaryan ពី Dortmund ដែលអាចជាអ្នកដែលជំនួសតំណែងរបស់ Mata ទៅហើយ ។

ដោយឡែកយោងតាមព័ត៌មានរបស់ Independent បានឲ្យដឹងថាថ្មីៗនេះក្លឹបមួយនៅក្របខណ្ឌ English Premier League គឺ Everton កំពុងត្រៀមធ្វើការដេញថ្លៃប្រមាណជា២០លានផោនដើម្បីទិញកីឡាករ Mata ពីក្លឹប Man Utd ។ ខណៈបច្ចុប្បន្នកីឡាករ Mata ក៏ត្រូវបានគេដឹងថាចាប់អារម្មណ៍ផ្លាស់ទៅ Everton ផងដែរព្រោះគ្រូបង្វឹកក្លឹបនោះគឺលោក Ronaldo Koeman ក៏ធ្លាប់ជាគ្រូបង្វឹករបស់គេកាលនៅក្លឹប Valencia ហើយកត្តាសំខាន់បើសិនគេពិតជាផ្លាស់ទៅលេងនៅ Everton មែននោះគេប្រាកដជាមានឱកាសចូលលេងបានទៀងទាត់ច្រើន ។

គួររំលឹកកាលពីឆ្នាំ២០១៣ពេលលោក Jose Mourinho ទៅកាន់តំណែង Chelsea បានធ្វើឲ្យកីឡាករ Mata បាត់បង់ឱកាសចូលលេងជាជម្រើសទី១នៅ Chelsea ហើយក្រោយមកនៅឆ្នាំ២០១៤គេសម្រេចចិត្តផ្លាស់ទៅលេងនៅក្លឹប Man Utd ។ យោងតាមហេតុផលដែលជួបពីមុនដូចនេះគេជឿថាលើកនេះ Mata ប្រហែលនឹងចាកចេញពី Man Utd ច្រើននៅស្នាក់នៅបន្ត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Mata អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​ Man Utd ហើយ​ផ្លាស់​ទៅ​លេង​ក្លឹប​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ក្របខណ្ឌ​ Premier League已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:វីដេអូ
Tags: