ពូទីន ព្រមានហ្វាំងឡង់ថា នឹងចល័តទ័ពប្រសិនបើហ៊ានចូលណាតូ

ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Niinisto កាលពីថ្ងៃសុក្រជាមួយលោក វ្លាឌឺមាពូទីន មេដឹកនាំទាំងពីរបានពិភាក្សាអំពីការធានាសន្តិភាពនៅក្នុងតំបន់។

នៅក្នុងនោះ លោក ពូទីន បានព្រមានក្នុងអំឡុងពេលលោក Niinisto មកទស្សនកិច្ចនៅហ្វាំងឡង់ថា ប្រសិនបើហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូ នោះរុស្ស៊ី នឹងចល័តទ័ពដើម្បីទប់ទល់នឹងការប្រទូស្តរាយរបស់ណាតូ។

«ប្រសិនបើប្រទេសហ្វាំងឡង់ ចូលអង្គការណាតូ នោះមានន័យថា ទាហានហ្វាំងឡង់នឹងលែងមានឯករាជ្យទៀតហើយ លែងមានអធិបតេយ្យភាពនៅក្នុងការនិយាយស្តី ពួកគេក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធយោធារបស់អង្គការណាតូ ដែលនៅជាប់ព្រំដែនជាមួយរុស្ស៊ី»។

លោក ពូទីន បានកត់សម្គាល់ថាបច្ចុប្បន្នេះ កងទ័ពរបស់រុស្ស៊ី បានអង្កេតនៅឆ្ងាយពីព្រំដែនហ្វាំងឡង់ ដែលជាការបង្ហាញការគោរពមួយ ប៉ុន្តែប្រសិនបើហ្វាំងឡង់ចូលណាតូវិញនោះ «តើអ្នកគិតថាយើងនៅតែឈរស្ងៀមពីចម្ងាយអញ្ចឹងទៀតឬ?»

រដ្ឋការអូបាម៉ា បានតាំងចិត្តរួចមកហើយក្នុងការពង្រីកកម្លាំងទ័ពក្នុងប្រទេសណ័រវេដែលនៅជាប់រុស្ស៊ី មុនកិច្ចប្រជុំណាតូ នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ថ្ងៃទី ៨ និង ៩កក្កដា។ ណាតូមានគម្រោងចង់ពង្រីកកម្លាំងទ័ពនៅតាមព្រំដែនរុស្ស៊ី រហូតដល់ចំនួន ៣ម៉ឺននាក់៕

ប្រភពៈ mylekha