មិន​ចង់​ធាត់​មែន​ទេ​? គួរតែ​ញ៉ាំ​ផ្សិត​ទៅ​!!!

មិន​ចង់​ធាត់​មែន​ទេ​? គួរតែ​ញ៉ាំ​ផ្សិត​ទៅ​!!!


មិន​ចង់​ធាត់​មែន​ទេ​? គួរតែ​ញ៉ាំ​ផ្សិត​ទៅ​!!!

​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ផ្សិត ជាពិសេស សារធាតុ​ដែល​ចម្រាញ់​ចេញពី​វា អាច​ប្រឆាំង​នឹង​ការ​ធាត់​ជ្រុល​បាន​។ វា​មាន​សមត្ថភាព ការពារ​រាងកាយ​ពី​ការ​ធាត់​ខ្លាំងក្លា ខណៈពេល​ដែល​ជួយ​ប្រឆាំង​នឹង​ការ​រលាក ដែល​បណ្តាល​មក​ពី​ការ​ធាត់​ជ្រុល​ទៀតផង​។

​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Chang Gung នៅ​ប្រទេស​តៃវ៉ាន បាន​សិក្សា​ទៅលើ​ផ្សិត​ប្រភេទ លិញ​ជឺ (Ganoderma Lucidum)​។ ការសិក្សា​បង្ហាញថា ផ្សិត​នេះ​មាន​សមត្ថភាព កែតម្រូវ​មេរោគ​អាក្រក់ៗ​ក្នុង​ពោះវៀន​របស់​សត្វ​កណ្តុរ​។ មេរោគ​ទាំងនេះហើយ គឺជា​ហេតុផល​នៅ​ពីក្រោយ ការ​ធាត់​ជ្រុល​របស់​ពពួកសត្វ​កកេរ​បែបនេះ ហើយ​វា​ក៏​ដោយសារ​តែ​របប​អាហារ មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដែរ​។

យោង​ទៅ​តាម​ការស្រាវជ្រាវ មេរោគ​ក្នុង​ពោះវៀន គឺ​មាន​តួនាទី​ខ្លាំងណាស់ ក្នុងការ​ធ្វើឲ្យ​ធាត់​ជ្រុល និង​ភាពធាត់​ផ្សេងៗ​ទៀត ដែល​ទាក់ទង​នឹង​ជំងឺ​។ ថ្វី​បើ​អ្នកវិទ្យាសាស្ត្រ នៅតែ​មិន​ច្បាស់​ថា​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ តែ​ពួកគេ​បញ្ជាក់ថា សារធាតុ ប្រ៊ី​បាយ​អូទិច និង​ប្រូ​បាយ​អូ​ទិច អាច​ជួយ​ការពារ​រាងកាយ ពី​ឥទ្ធិពល​អវិជ្ជមាន ចំពោះ​សុខភាព​បាន​។
​ការ​សិក្សា​ដែល​ធ្វើ​ទៅ​លើ​ពពួកសត្វ​ក​រកេ បាន​រកឃើញថា ផ្សិត​មាន​ឥទ្ធិពល​វិជ្ជមាន ចំពោះ​បាក់តេរី​ក្នុង​ពោះវៀន​។ វា​អាច​កាត់បន្ថយ ចំនួន​នៃ​ការ​កកកុញ​ជាតិ​ខ្លាញ់ និង​ការឡើង​ទម្ងន់​បាន ទោះបីជា​កណ្តុរ​នោះ ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ក៏ដោយ​។ ផ្សិត ក៏​ជួយ​កាត់បន្ថយ​ការ​រលាក ដែល​នាំឲ្យ​កើត ជំងឺ​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន ជំងឺ​ខ្លាញ់​រុំ​ថ្លើម មហារីក គេង​បាត់​ដង្ហើម និង​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​។

ថ្វី​បើ​ផ្សិត និង​សារធាតុ​ចម្រាញ់​ចេញពី​ផ្សិត ត្រូវបាន​គេ​ណែនាំ ឲ្យ​ព្យាបាល​ភាពធាត់​ជ្រុល​ក៏ដោយ ក៏​វា​មិន​ត្រូវបាន​គេ​យល់ថា ជា​វត្ថុ​ទិព្ធ​ព្យាបាល​ជំងឺ​ដែរ​។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់ទៀតថា ពួកគេ​នៅ​ត្រូវ​ការពិសោធន៍ ទៅលើ​មនុស្ស​ម្តង ប៉ុន្តែ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ពួក​គេ​មានគំនិត​សុទិដ្ឋិនិយម លើ​ឥទ្ធិពល​វិជ្ជមាន ចំពោះ​ប្រភេទ​ផ្សិត​លិញ​ជឺ ទៅ​ការ​ធាត់​ជ្រុល​អញ្ជឹង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង​ សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។