ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

​​​​​​​​​​​​​មនុស្ស​​​​ចំនួន​​ ១៨៦​​នាក់​​ ​ត្រូវ​បាន​​សម្លាប់​​​​​​​​​​ក្នុង​គ្រោះ​​​​ទឹក​ជំនន់​​​​​នៅ​តំបន់​តាម​​ដង​ទន្លេ​​​យ៉ង់សេ​​ ​​​​​​ក្នុង​ប្រទេស​ចិន​​ ​ក្រោយ​​ធ្លាក់​​ភ្លៀង​​​​ខ្លាំង​​​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​។

 

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

​កម្រិត​​​​​​​​ទឹក​​ភ្លៀង​​​​​​​​​​​​​​​​​កម្ពស់​​​​ ​១០ ​ទៅ​​​៥០​សង់ទីម៉ែត្រ​​​បាន​​ធ្លាក់​​​​​​​​​​ក្នុង​​​​​​​​​​​​​​​​​​​​ខេត្ត​​​ចំនួន​ ​​៧​​​​ ​​រួម​ជាមួយ​​​​​​​ព្យុះ​​​​​​វាយ​បោក​បក់​​​​​​​ចម្ងាយ​ ​១៦០០​​គីឡូម៉ែត្រ​​​​​​នៅ​​​ភាគ​កណ្ដាល និង​​ភាគ​​ខាង​ត្បូង​​ប្រទេស​ចិន។

 

មក​​ទល់​​ពេល​នេះ​​យ៉ាង​ហោច​ណាស់​​មនុស្ស​​ចំនួន​ ​៤៥​នាក់​​កំពុង​បាត់​ខ្លួន​ និង​​មនុស្ស​​​ជាង​​៣៣​​​​​លាន​នាក់​​កំពុង​​រង​ផល​ប៉ះពាល់​​​​។ នេះ​បើ​តាម​មន្ត្រី​​ចិន។ ឥទ្ធិពល​​​​​​​ទឹក​ភ្លៀង​​​ បាន​​​ធ្វើ​​ឲ្យ​លិច​​​​ផ្លូវ​​រថភ្លើង​​ និង​បិទ​​​​ផ្លូវ​ជាតិ​​ជា​ច្រើន​ខ្សែ​ថែម​ទៀត​។

 

​មនុស្ស​ចំនួន​​​ ២៣​នាក់​​​​នៅ​ខេត្ត​ Guizhou ​​​​​និង​ ​៨​នាក់​​នៅ​​ទីក្រុង​ Wuhan ខេត្ត​​ហ៊ូបេ​​ ​ត្រូវ​​ស្លាប់​​ដោយ​សារ​បាក់​ដី​សង្កត់។ អាជ្ញាធរ​​​បញ្ជាក់​​ថា​​ ​​​មនុស្ស​​ចំនួន​​ ១,៥លាន​​​នាក់​ ​​ត្រូវ​ជម្លៀស​ចេញ​​ពី​ផ្ទះ​សម្បែង​ ​​និង​​ផ្ទះ​​ចំនួន​ ៥៦ ០០០​ខ្នង​បាន​​បាក់​រលំ​​​គួរ​​​ឲ្យ​សង្វេគ។​​​​​​​​

 

​ភ្លៀង​​ដូច​​គេ​​ហែក​មេឃ​​​​នេះ ​នឹង​បន្ត​​ធ្លាក់​​​​រហូត​​ដល់​ថ្ងៃ​​ពុធ​ស្អែក​​​​នៅ​ទូទាំង​​​ភាគ​ខាង​ត្បូង​ និង​ខាង​លិច​​​ប្រទេស​ចិន​ ដែល​​ប្រជាជន​​ត្រូវ​​ប្រុង​ប្រយ័ត្ន​ជា​និច្ច​៕

 

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ចុចអាន៖ ​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​