​ក្បាល​សុដន់​ប្រែជា​ខ្មៅ ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​មែន​ទេ​?

​ក្បាល​សុដន់​ប្រែជា​ខ្មៅ ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​មែន​ទេ​?


​ក្បាល​សុដន់​ប្រែជា​ខ្មៅ ក្នុងពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា​មែន​ទេ​?

​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ទំហំ​របស់​សុដន់ នឹង​ប្រែប្រួល​ក្នុងពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​ក៏​អាច​មាន​ការប្រែប្រួល ទៅលើ​ក្បាល​សុដន់​ដែរ​ទេ​? ពិតណាស់ ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​មាន​រឿង​មិន​ធម្មតា​ច្រើន កើតឡើង​លើ​រាងកាយ​។ បើសិនជា​រង្វង់​នៅ​ជុំវិញ​ក្បាល​សុដន់​អ្នក មាន​ពណ៌​ផ្កាឈូក​នោះ ក្បាល​សុដន់​អាច​នឹង​ប្រែ​ទៅ​ជា​ខ្មៅ ដែល​គ្រប់គ្រាន់​នឹង​បង្ក​ភាព​ភ្ញាក់ផ្អើល​មិន​ខាន​។ យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ធម្មតា​ទាំងស្រុង ដែល​ក្បាល​សុដន់​ទៅជា​ខ្មៅ ក្នុងពេល​មាន​ផ្ទៃពោះ​។

​អ័រម៉ូន​មាន​ផ្ទៃពោះ ជា​អ្នក​ធ្វើឲ្យ​រាងកា​យផលិត​សារធាតុ Melanin ច្រើន​ក្នុង​ខ្លួន ដែល​វា​ជា​សារធាតុ​បំពាក់​ពណ៌ ហើយ​ក៏​ធ្វើឲ្យ​ប្រែប្រួល​ពណ៌​របស់​ស្បែក​បានដែរ​។ កាលណា​សារធាតុ​នេះ ផលិត​កាន់តែច្រើន ស្បែក​នឹង​កាន់តែ​ខ្មៅ​ជាង​មុន ជាពិសេស តំបន់​ដែល​មាន​សារធាតុ​នេះ​ច្រើន​ស្រាប់ ដូចជា​រង្វង់​នៅ​ជុំវិញ​ក្បាល​សុដន់​តែម្តង​។ តាមពិត នៅ​រយៈពេល​ពីរ​បី​សប្តាហ៍​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ ក្បាល​សុដន់ និង​រង្វង់​ជុំវិញ​ក្បាល​សុដន់ ក៏​រីក​ទំហំ​តាម​សុដន់​ដែរ ដើម្បី​ត្រៀម​ខ្លួន​បំបៅ​ដោះ​កូន​។

តើ​ពណ៌​ខ្មៅ​នេះ នៅ​យូរ​ប៉ុណ្ណា​ទៅ​?
ខណៈពេល​ដែល​ពណ៌​របស់​ក្បាល​សុដន់ ប្រែ​ទៅជា​ខ្មៅ​ជាង​មុន ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ក៏​មិនបាច់​បារម្ភ​អ្វី​ដែរ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល​ពីរ​បី​ខែ ក្រោយ​ពី​សម្រាលកូន​រួច​។

តើ​ខ្ញុំ​អាច​ម៉ាស្សា​ក្បាល​សុដន់​ខ្ញុំ​បាន​ទេ​?
ការ​ម៉ាស្សា​ក្បាល​សុដន់ ប្រហែល​ជា​ធ្វើឲ្យ​ភ្ញោ​ចដ​ល់ក្បាល​សុដន់ ដើម្បី​ចាប់ផ្តើម​ធ្វើការ​សម្រាល​ទៅវិញ​ទេ​។ ការ​ម៉ាស្សា​បែបនេះ នឹង​ភ្ញោ​ចដ​ល់​ការបញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​មាន​នាទី​ចាប់ផ្តើម​ជំរុញ​ដល់​ឈឺពោះ​សម្រាល ដូច្នេះ អ្នកនឹង​ប្រឈម​ដល់​ការ​រលូត​កូន​ច្រើន​។ យក​ល្អ គួរតែ​ចៀសវាង​ការភ្ញោ​ច​សុដន់​ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើទៅបាន ជាពិសេស ក្នុង​រយៈពេល​ត្រីមាស​ចុង​ក្រោយ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។