ហើមដៃចេញខ្ទុះ ពេលទៅដល់មន្ទីរពេទ្យ ទើបដឹងថា យកចេញមិនទាន់អស់

ចិន៖ ថ្មីៗនេះ បុរសជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុង Xiamen ត្រូវបានខាងគ្រូពេទ្យ នៅឯមន្ទីរមួយកន្លែង ក្នុងប្រទេសចិន រកឃើញថា ក្នុងដៃរបស់គាត់មានបំណែកឈើចង្កឹះ ខណៈដែលរូបគាត់ចេះតែមានអារម្មណ៍ថា ចេះតែឈឺៗកន្លងមក។

បើតាមប្រភពសារព័តមាន Taihainet បានឲ្យដឹងថា បុរសឈ្មោះ Zeng បានកើតចេញនូវរោគសញ្ញាអាក្រក់មួយ នៅលើដៃរបស់គាត់ បង្កជាការឈឺចាប់យ៉ាងដូច្នេះនោះ ក៏ដោយសារតែមានថ្ងៃមួយនោះ រូបគាត់បានចេញទៅក្រៅផឹកស៊ី ជាមួយនឹងមិត្តភក្តិរបស់គាត់ ហើយត្រូវបានគេចាក់ចំដៃរបស់គាត់ ជាមួយនឹងឈើចង្កឹះ។ ខណៈភ្លាមនោះដែរ រូបគាត់ក៏បានព្យាយាម ដកទាញឈើនោះចេញពីដៃ ទាំងខ្លួនស្រវឹងហើយរូបគាត់ក៏បានជឿជាក់ថា ខ្លួនគាត់បានដកបំណែកឈើអស់នោះ ចេញពីដៃរួចរាល់ផងដែរ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់មកគាត់បានលាងសម្អាតរបួសលើដៃ ហើយមានអារម្មណ៍ថា ប្រសើរឡើងវិញលែងមានការឈឺចាប់ទៀតហើយ។ ប៉ុន្តែស្រាប់តែ ពីមួយថ្ងៃទៅមួយថ្ងៃ មុខរបួសបានលេចចេញរោគសញ្ញាហើម និងមានចេញខ្ទុះថែមទៀតផង។ កន្លងហួសរយៈពេលមួយខែក្រោយមក ទើបគាត់សម្រេចចិត្តទៅមន្ទីពេទ្យ ពិនិត្យមើល។

ជាលទ្ធផល ខាងគ្រូពេទ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញបំណែកបាក់នៃឈើចង្កឹះ បានជាប់ចូលទៅក្នុងសាច់ដៃរបស់គាត់ ដែលមានប្រវែងប្រមាណ ៨សង់ទីម៉ែត្រ ដែលលោក Zheng ទាញចេញមិនអស់កាលពីលើកមុននោះ។

ជុំវិញនឹងរឿងរ៉ាវនេះដែរ ប្រភពបានអះអាងថា នេះគឺជារឿងពិតប្រាកដមែន មិនមែនជារឿងបោកប្រាសកុហកឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត របស់លោក កន្លងទៅនេះ។

បុរសម្នាក់នោះត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Li Kai អាយុ ២៥ ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Changsha បន្ទាប់ពីលោកបានយកចេញនូវដែកគោលប្រវែង ១០ សង់ទីម៉ែត្រពីរដើម ចេញពីពោះរបស់លោក។

លោកបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា លោកបានលេបដែកគោលពីរដើមនោះ ប្រមាណជា ២ ឆ្នាំមុន នៅពេលដែលលោកឈ្លោះគ្នាជាមួយមិត្តស្រី ហើយជាលទ្ធផលនៅតែមិនអាច ស្រោចស្រង់ទំនាក់ទំនងនោះបានដដែល។

លោកបានបន្តថា បន្ទាប់ពីលោកលេបដែកគោលពីរដើមនោះរួចមក គឺគ្មានអ្វីប៉ះពាល់ធំដុំនោះទេ ប៉ុន្តែស្រាប់តែពីរសប្តាហ៍មុន លោកមានអាការៈឈឺចុកចាប់នៅត្រង់ពោះ និងមានកំអួតពណ៌លឿងទៀតនោះ ទើបលោកសម្រេចចិត្តយកចេញ ដែលដែកគោលពីរដើមនេះជាដើមកំណើតនៃពពួកបាក់តេរីយ៉ាងច្រើន។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហើមដៃចេញខ្ទុះ ពេលទៅដល់មន្ទីរពេទ្យ ទើបដឹងថា យកចេញមិនទាន់អស់

ហើមដៃចេញខ្ទុះ ពេលទៅដល់មន្ទីរពេទ្យ ទើបដឹងថា យកចេញមិនទាន់អស់