​ពេលណា ទើប​កូន​ខ្ញុំ​អាច​ញ៉ាំ​បាយ​បាន​?

​ពេលណា ទើប​កូន​ខ្ញុំ​អាច​ញ៉ាំ​បាយ​បាន​?


​ពេលណា ទើប​កូន​ខ្ញុំ​អាច​ញ៉ាំ​បាយ​បាន​?

​ការ​បញ្ចុក​អាហារ​បន្ថែម ឲ្យ​កូនចេះ​ដើរ​តេសតាស អាច​ក្លាយទៅជា​ការបារម្ភ​យ៉ាងខ្លាំង​មួយ សម្រាប់​ម្តាយ​គ្រប់រូប ព្រោះ​មិន​ដឹង​ថា វា​ជា​ពេលវេលា​ស័ក្តិសម​ឬ​អត់​។ បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​ថា ពេលណា​អ្នក​អាច​បន្ថែម អាហារ​តូចៗ​ទៀត ដល់​កូន​របស់​អ្នក​ញ៉ាំ​បាន​នោះ យើងខ្ញុំ​នឹង​ឆ្លើយ​ជូន​។

​ការ​បំបៅ​ដោះកូន គឺជា​រឿង​ដ៏​សំខាន់​បំផុត​មួយ ដែល​ធ្វើ​ចាប់តាំងពី​កូន​កើត​ភ្លាម រហូត​ដល់​គេ​អាយុ ៦​ខែ​។ ចាប់ពី​ខែ​ទី ៦ ទៅ អ្នក​អាច​ចាប់ផ្តើម​ឲ្យ​កូន ញ៉ាំ​អាហារ​តិចៗ​បន្ថែម​ទៀត​បាន​ហើយ​។

យើង​យោងទៅតាម​ប័ណ្ណ​សុខភាព​កុមារ របស់​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា​យើង (​ប័ណ្ណ​លឿង​)​បានឲ្យដឹងថា ៖

  • ​អាយុ​ចាប់ពី ៦ ទៅ ១១ ខែ ត្រូវ​ផ្តល់​បបរ​ពិសេស ដែល​មាន​គ្រឿងផ្សំ​ដូចជា ត្រកួន ល្ពៅ ត្រី ស៊ុត ប្រេង​ឆា ខ្លាញ់ ឬ​ប្រេងដូង ឲ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ បូករួម​នឹង​បន្ត​បំបៅ​ដោះកូន​បន្ថែមទៀត​។​
  • ​អាយុ​ចាប់ពី ១២ ទៅ ២៣ ខែ ត្រូវ​ផ្តល់​បបរ​ពិសេស​ខាប់ ៣ ពេល និង​អាហារ​ក្រៅ​ពេល ២ ដង ក្នុង​មួយ​ថ្ងៃ​។ បូករួម​នឹង​បន្ត​បំបៅ​ដោះកូន​បន្ថែមទៀត​។​
  • ​អាយុ​ចាប់ពី ២៤ ខែ​ឡើង​ទៅ ត្រូវ​ផ្តល់​អាហារ​ដូច​សមាជិក​ក្នុង​គ្រួសារ ៣ ដង​ក្នុង​មួយថ្ងៃ និង​បន្ថែម​អាហារ​ក្រៅ ពេល ២ ដង​ទៀត​។

​ចំពោះ​មូលហេតុ​ដែល​កុមារ ត្រូវការ​ញ៉ាំ​អាហារ​បន្ថែម ក្រៅពី​ទឹកដោះ​ម្តាយ នៅ​អាយុ​ចាប់ពី ៦ ខែ​ឡើង​ទៅ គឺ​ដោយសារតែ ពេលវេលា​នេះ គឺ​រាងកាយ​របស់​ទារក ត្រូវ​ការលូតលាស់​ច្រើន​បន្ថែម ដូច្នេះ ត្រឹមតែ​ទឹកដោះ​ម្តាយ​មួយ​មុខ គឺ​មិន​គ្រប់គ្រាន់ នឹង​តម្រូវការ​លូតលាស់​របស់​គេ​ឡើយ​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។