ចិន​នឹង​ប្រើ​តេឡេស្កុប​យក្ស ​ស្វែង​រក​ជីវិត​ក្រៅ​ភព​ នៅ​ខែ​កញ្ញា​ខាង​មុខ​

តេឡេស្កុប​​ដ៏​ធំ​ជាង​គេ​ក្នុង​លោក​របស់​ចិន​ ដែល​ទើប​បញ្ចប់​ការ​សាង​សង់​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ នឹង​ត្រូវ​ប្រើ​ដើម្បី​ស្វែង​រក​ជីវិត​ក្រៅ​ភព​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​។

 

ចិន​នឹង​ប្រើ​តេឡេស្កុប​យក្ស ​ស្វែង​រក​ជីវិត​ក្រៅ​ភព​ នៅ​ខែ​កញ្ញា​ខាង​មុខ​

 

លោក​ Zheng Xiaonian អនុប្រធាន​នៃ​ ក្រុម​អង្កេត​ការណ៍​តារា​សាស្ត្រ​ជាតិ ដែល​ស្ថិត​នៅ​ក្រោម​​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ចិន​បាន​ឲ្យ​ដឹង​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​កំពុង​ចាប់​ផ្ដើម​ Debug (កែ​តម្រូវ) និង​ ធ្វើ​ការ​ពិសោធន៍​មើល​​លើ​តេឡេស្កុប​នេះ។

 

យោង​តាម​សារព័ត៌មាន​ Xinhua News បាន​ឲ្យ​ដឹង​ថា​តេឡេស្កុប​នេះ​នឹង​ជួយ​ ចាប់​យក​ផ្កាយ, រលក​ទំនាញ​ និង​ ​សូម្បី​តែ​អាមីណូអាស៊ីត​ ដែល​វា​នឹង​ជួយ​បញ្ជាក់​ពី​ជីវិត​នៅ​ឯ​ភព​ដទៃ។

 

ចិន​នឹង​ប្រើ​តេឡេស្កុប​យក្ស ​ស្វែង​រក​ជីវិត​ក្រៅ​ភព​ នៅ​ខែ​កញ្ញា​ខាង​មុខ​

 

ដើម្បី​ធានា​ថា​នឹង​គ្មាន​សំឡេង​រំខាន​ក្នុង​រយៈ​ចម្ងាយ​ ៥​ គីឡូម៉ែត្រ​ជុំ​វិញ​តេឡេស្កុប​នេះ​ ប្រជាជន​ច្រើន​ជាង​ ៩​ ពាន់​នាក់​នឹង​ត្រូវ​រើ​ចេញ​ពី​​​លំនៅឋាន​ដែល​មាន​ទីតាំង​នៅ​ជុំវិញ​តេឡេស្កុប ​ឲ្យ​បាន​មុខ​ខែ​កញ្ញា។

 

ចិន​នឹង​ប្រើ​តេឡេស្កុប​យក្ស ​ស្វែង​រក​ជីវិត​ក្រៅ​ភព​ នៅ​ខែ​កញ្ញា​ខាង​មុខ​

 

តេឡេស្កុប​ទំហំ​មហិមា​នេះ​ដែរ​បាន​ប្រើ​ពេល ​​៥ ឆ្នាំ​​ដើម្បី​សាង​សង់​​​នៅ​​ក្នុង​​​ខេត្ត​ Guizhou ភាគ​​ខាង​​ត្បូង​​ប្រទេស​ចិន​ និង​ចំណាយ​អស់​ ១៨០​ លាន​ដុល្លារ ដោយ​មាន​ជម្រៅ​ ៥០០​ ម៉ែត្រ ធំ​ជាង​ទីលាន​បាល់​ទាត់​​ ៣០​ ដង៕

 

ចុច​អាន៖ បេសកកម្ម​​អវកាស​ដ៏​ធំ​ប្រចាំឆ្នាំ​​​របស់​ណាសា​ នឹង​ចាប់​ផ្ដើម​ព្រឹកស្អែក​​ទាប​ភ្លឺ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW, DailyMail​​​​​​​​​​​​​​​​​​​​​​​​​