ក្លិប Man City ចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Zinchenko ពីក្លិប Ufa

ក្លិប Manchester City បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Oleksandr Zinchenko ពីក្លិបរបស់រុស្ស៊ី Ufa។ អតីតខ្សែបម្រើរបស់ក្លិប Shakhtar Donetsk រូបនេះ បានលេងក្នុងរាល់ការប្រកួតទាំងបីលើករបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។

oleksandr

ការចូលរួមរបស់ Zinchenko នៅកីឡដ្ឋាន Etihad កើតឡើងក្រោយពីការផ្ទេរចូលរបស់កីឡាករ Ilkay Gundogan, Nolito និង Aaron Mooy នៅរដូវក្តៅនេះ។ ការបង្ហោះសារមួយនៅលើបណ្តាញសង្គម Tweeter ពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានសរសេរថា៖ «ក្លិប Manchester City ពិតជារីករាយណាស់ក្នុងការប្រកាសពីការផ្ទេរខ្សែបម្រើអន្តរជាតិអ៊ុយក្រែន Oleksandr Zinchenko ពីក្លិប FC Ufa»។ ក្លិប Ufa បញ្ជាក់ថា «ការព្រមព្រៀងទៅលើកិច្ចសហប្រតិបត្តិការរយៈពេលវែង» រវាងក្លិបទាំងពីរ គឺជាផ្នែកមួយដែលនាំឲ្យមានការផ្ទេរនេះកើតឡើង។ ការផ្ទេរនេះ កើតឡើង ក្រោយពីការណែតលោក Pep Guardiola អ្នកចាត់ការទូទៅថ្មីរបស់ក្លិប Manchester City ទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យ៕

ប្រភពព័ត៌មាន៖ The Guardian