រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​ប្រភេទ​យីឌុប​ កាច់.ក​ធ្លាក់​ចិញ្ចើម​ផ្លូវ ​ដោយសារ​​អ្នក​បើកបរ​ងងុយដេក

ឧត្តរមានជ័យ ​៖ ​សមត្ថកិច្ច​ប៉ូលិស​សណ្ដាប់ធ្នាប់​ក្រុង​សំរោង​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ បង្ក​ឡើង​ដោយ​រថយន្ត​​ដឹក​ឈើ​បុក​របាំង​ផ្លូវ​កោង​ នៅ​ចំណុច​ស្ពាន​ក​ណ្តែ​ក ស្ថិតនៅ​ក្នុង​ភូមិ​គោក​រំដួល សង្កាត់​សំរោង​ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​ប៉ូលិស​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ បន្សល់​ទុក​នូវ​រថយន្ត​​១​គ្រឿង​ ម៉ាក​HIYANDAI.​ប្រភេទ​យី​ឌុប ​ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​កំពង់ចាម ​៣A-៤១៥១ ផ្ទុក​ពេញ​ដោយ​ឈើ​ប្រភេទ​លេខ​២(​ក្ដារ)។

ករណីនេះ មិន​បណ្តាល​ឲ្យ​មាន​របួស​ដល់​មនុស្ស​នោះ​ទេ​ និង​ខូចខាត​របាំង​ផ្លូវ​កោង​ចំនួន​២​ផ្ទាំង​។​នៅ​ពេល​បច្ចុប្បន្ន រថយន្ត​យី​ឌុប​ដឹក​ឈើ​មួយ​គ្រឿង​នោះ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់៕