ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!

6 Videos


តារាចម្រៀង និង សម្តែងដ៏មានទេពកោសល្យ ឆៃលី ដាឡែន ត្រូវបានគេចាត់ទុកជាតារាមួយដួង ដែលពូកែក្នុងការបញ្ចេញក្បាច់រាំគ្រលែងចង្កេះមិនចាញ់តារាបរទេសប៉ុន្មានឡើយ សូម្បីតែការតុបតែងខ្លួន និង ម៉ូដសក់ក៏មើលទៅប្លែកគួរឱ្យចាប់អារម្មណ៍ដែរ ។ ទោះបីជានាងមានស្វាមីក៏ដោយ អ្នកនាងនៅតែបង្ហាញរូបសម្រស់ឡូយឆាយដដែល ដោយពេលថ្មីៗនេះអ្នកនាង ឆៃលី ដាឡែន បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយពណ៌សក់ប្លែកមួយបែបទៀត ដែលធ្វើឱ្យមហាជនសរសើរថាស្អាតសឹងគ្រប់មាត់ ។

P9

ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!
ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!

នៅពេលបង្ហាញវត្តមាននៅតាមឆាកប្រគំតន្ត្រីម្តងៗ មហាជនជាច្រើនតែងតែមានការចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនរបស់តារាចម្រៀងមានថ្ពាល់ខួច ឆៃលី ដាឡែន ។ ហើយពេលថ្មីៗនេះទៀត អ្នកនាង ឆៃលី ដាឡែន បានរំលេចខ្លួនជាមួយម៉ូដសក់លាបពណ៌ស្វាយ មើលទៅគឺឡូយកប់តែម្តង ដែលនេះមិនមែនជាលើកទីមួយសម្រាប់អ្នកនាងឡើយក្នុងការលេងពណ៌សក់ ព្រោះកន្លងមកគេឃើញអ្នកនាងលាបពណ៌ក្រហមស្រស់ ពណ៌ទង់ដែង ជាដើម ដែលធ្វើឱ្យយុវវ័យជាច្រើនតែងតែសរសើរថាអ្នកនាងមានគំនិតឆ្នៃប្រឌិតក្នុងការតុបតែងខ្លួន ធ្វើយ៉ាងណាឱ្យមានលក្ខណៈប្លែក តែស្រស់ស្អាតស័ក្តិសមជាតារាចម្រៀងយេយេមួយដួង ។

ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!

មិនត្រឹមតែមានការតុបតែងខ្លួន និង លេងពណ៌សក់ប្លែកៗប៉ុណ្ណោះទេ សូម្បីតែក្បាច់រាំ របស់ ឆៃលី ដាឡែន ក៏អស្ចារ្យផងដែរ ជាមួយនឹងកាយវិការរាំគ្រលែងចង្កេះ ។ មើលទៅ ឆៃលី ដាឡែន នៅតែជាតារាចម្រៀងយេយេមួយដួងក្នុងដួងចិត្តប្រិយមិត្តអ្នកគាំទ្រដដែល ។

តើការប្តូរពណ៌សក់របស់តារាចម្រៀងយេយេ ឆៃលី ដាឡែន ស្រស់ស្អាត និង ទាក់អារម្មណ៍យ៉ាងណា តោះ! ទស្សនាទាំងអស់គ្នា ៕ សាកល

ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!
ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!
ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!
ឆៃលី ដា​ឡែ​ន លេង​ពណ៌​សក់​ឡូយ​កប់​ហ្មង​!