Sir Alex ៖ Giggs មាន​គុណភាព​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​ជោគជ័យ​មួយ​រូប​

អតីតខ្សែបម្រើរបស់ក្លឹប Man Utd គឺកីឡាករ Ryan Giggs ដែលធ្លាប់ចំណាយពេលជា២៧ឆ្នាំក្នុងនាមជាកីឡាករនឹងធ្វើជាជំនួយការក្លឹបរយៈ២ឆ្នាំបានសម្រេចចាកចេញទៅរកកន្លែងថ្មីដើម្បីចាប់ផ្ដើមអាជីពជាគ្រូបង្វឹកហើយ ។

យ៉ាងណាស្របនឹងការចាកចេញរបស់ Giggsអតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Man Utd គឺលោក Sir Alex Ferguson បានមានប្រសាសន៍ថា « ខ្ញុំគិតថាគួរតែដល់ពេលដែលរៀនឈរដោយជើងរបស់គេផ្ទាល់ ។ ហើយចាកចេញទៅរកកន្លែងដែលមានការប្រកួតប្រជែងថ្មី » ។

Sir Alex បន្តថា « ខ្ញុំគិតថាគេត្រៀមខ្លួនរួចរាល់ហើយ គេមានគុណភាពគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូបង្វឹកដ៏ជោគជ័យមួយរូប ។ យ៉ាងណាខ្ញុំដឹងថា Giggs មិនចង់ផ្លាស់ទៅក្លឹបដែលតែងតែបណ្ដេញគ្រូបង្វឹកស្ទើរតែរៀងរាល់ឆ្នាំនោះទេ ខ្ញុំសង្ឃឹមថាគេនឹងអាចស្វែងរកក្លឹបដែលសាកសមសម្រាប់គេបាន » ។

គួររំលឹកថាក្នុងនាមជាកីឡាកររបស់ Man Utd រយៈពេល២៧ឆ្នាំកីឡាករ  Ryan Giggs ធ្លាប់បានជួយក្លឹបឈ្នះពានរង្វាន់ធំៗដូចនេះ Premier League ១៣លើក នឹង UEFA Champion League ចំនួន២លើក ខណៈសរុបទាំងអស់គឺ៣៥ពានរង្វាន់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Sir Alex ៖ Giggs មាន​គុណភាព​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​ជោគជ័យ​មួយ​រូប​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:វីដេអូ
Tags: