អ្នក​មាន​ជំនឿ​ថា វិហារ​លោក​តា​ គហេ ឲ្យ​លេខ​ឆ្នោត​ឆុត

មនុស្សគ្រាប់គ្នាខំស្កាត់ពីរាជធានីភ្នំពេញ និង តំបន់នានា ហើយខ្លះមកពីក្រៅប្រទេស មកដដុសសាច់លោកតា គហេ នៅវត្តវិហារសួគ៌ ដើម្បីសុំលេខឆ្នោត។

តើហេតុអ្វីគ្រាន់តែដដុសរូបសំណាកឃើញលេខ? ចម្លើយពិតជាពិបាក ប៉ុន្ដែនេះជាជំនឿ ហើយអ្នកធ្លាប់សុំលេខកន្លងមក ត្រូវឆ្នោតជាបន្ដបន្ទាប់ ទើបមនុស្សចេះតែទៅបន់នៅវិហារលោកគហេ។

តើលោកតា គហេ ជានរណា? តាមពិតទៅ លោកតា គហេ គឺជា រូបសំណាកមួយដែលគេសាងសង់គោរពដល់លោកតា។ តាមប្រវត្តិសាស្ត្រ លោកតា គហេ គឺជា អ្នកជ្រោមជ្រែង និង ទំនុកបម្រុង តាំងពីព្រះបាទបក្សីចាំក្រុង នៅវ័យកុមារ។ លោកជាមន្ត្រី ចាស់កម្សត់កម្រនឹងព្រះបាទបក្សីចាំក្រុង និង ព្រះមាតារបស់ទ្រង់។

និយាយអំពីអប្បិយជំនឿវិញ លោក តាម៉ុន អ្នកមើលថែវិហារលោកតា គហេ បានប្រាប់ Sabay ថា មានមនុស្សជាច្រើនបានធ្លាប់បន់ត្រូវកន្ទុយលេខ ទើបពួកគេមកធ្វើបន់ស្រន់ និង លាបំណន់ជាបន្តបន្ទាប់នៅទីនេះ។

លោកតា គហេ គឺជា អ្នកមានបារមី ហើយមានមនុស្សជាច្រើនខ្លះមកពីភ្នំពេញ អាមេរិក កាណាដា និង បារាំង ក៏មានមកបន់ស្រន់នៅទីនេះ ខ្លះសុំលេខឆ្នោត ខ្លះបុណ្យរឿងរកស៊ីមានបាន។ នៅក្បែររូបសំណាកលោកតា គហេ គឺមានអណ្ដូងប្រេងមួយដែលទឹកនេះ គឺគិតពីម៉ោង ៦ ព្រឹក មានទឹក រហូតដល់ម៉ោង ៥ ល្ងាច លែងមានទឹកវិញ។ នេះជាអភូតហេតុចម្លែកមួយនៃអណ្ដូងទឹកមួយនេះ។ តាម៉ុន និយាយ។

ក្រុមអ្នកមានជំនឿ និង ធ្លាប់ត្រូវឆ្នោត ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ថា ពេលឃើញលេខចំ ជួនកាលឆ្នោតចេញ អត់ចំទេ អ្នកចាក់ត្រូវចាក់លេខលើ និង ចុះមួយលេខ ឬត្រឡប់ចុះឡើងទើបត្រូវ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកមកខ្សឹបប្រាប់ Sabay ថា មិនមែនសុទ្ធតែការបន់ស្រន់ទាំងអស់ត្រូវលេខឆ្នោតនោះទេ ប៉ុន្តែ បើអ្នកចង់បន់អំពីរឿងធ្វើការ និង រកស៊ីមានបាន គឺល្អជាង ព្រោះថា ការចាក់កន្ទុយលេខ គឺជាល្បែងស៊ីសងមិនស្របច្បាប់៕

ប្រភព៖ sabay

  • អ្នក​មាន​ជំនឿ​ថា វិហារ​លោក​តា​ គហេ ឲ្យ​លេខ​ឆ្នោត​ឆុត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ចំនេះដឹង
Tags: