ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

មនុស្សចំនួន ១៨៦នាក់ ត្រូវបានសម្លាប់ក្នុងគ្រោះទឹកជំនន់នៅតំបន់តាមដងទន្លេយ៉ង់សេ ក្នុងប្រទេសចិន ក្រោយធ្លាក់ភ្លៀងខ្លាំងនៅប៉ុន្មានថ្ងៃនេះ។

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

កម្រិតទឹកភ្លៀងកម្ពស់ ១០ ទៅ៥០សង់ទីម៉ែត្របានធ្លាក់ក្នុងខេត្តចំនួន ៧ រួមជាមួយព្យុះវាយបោកបក់ចម្ងាយ ១៦០០គីឡូម៉ែត្រនៅភាគកណ្ដាល និងភាគខាងត្បូងប្រទេសចិន។

មកទល់ពេលនេះយ៉ាងហោចណាស់មនុស្សចំនួន ៤៥នាក់កំពុងបាត់ខ្លួន និងមនុស្សជាង៣៣លាននាក់កំពុងរងផលប៉ះពាល់។ នេះបើតាមមន្ត្រីចិន។ ឥទ្ធិពលទឹកភ្លៀង បានធ្វើឲ្យលិចផ្លូវរថភ្លើង និងបិទផ្លូវជាតិជាច្រើនខ្សែថែមទៀត។

មនុស្សចំនួន ២៣នាក់នៅខេត្ត Guizhou និង ៨នាក់នៅទីក្រុង Wuhan ខេត្តហ៊ូបេ ត្រូវស្លាប់ដោយសារបាក់ដីសង្កត់។ អាជ្ញាធរបញ្ជាក់ថា មនុស្សចំនួន ១,៥លាននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង និងផ្ទះចំនួន ៥៦ ០០០ខ្នងបានបាក់រលំគួរឲ្យសង្វេគ។

ភ្លៀងដូចគេហែកមេឃនេះ នឹងបន្តធ្លាក់រហូតដល់ថ្ងៃពុធស្អែកនៅទូទាំងភាគខាងត្បូង និងខាងលិចប្រទេសចិន ដែលប្រជាជនត្រូវប្រុងប្រយ័ត្នជានិច្ច៕

ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​ ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​ ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​ ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​ ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

ប្រភព៖ sabay

  • ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: