រូប​ភាព​នៃ​ការ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខ​ភាព​របស់​ព្រះ​មហា​ក្សត្រ និង​សម្តេច​ម៉ែ​ នៅ​ទី​ក្រុង​ប៉េកាំង

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​ ។

តាម​គម្រោង​យាង​ និង​អញ្ជើញ​ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ មាន​សម្តេច​ចក្រី ហេង សំ​រិ​ន​, សម្តេច​តេ​ជោ ហ៊ុន សែន សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា មន្ត្រី​រាជរដ្ឋាភិបាល និង​ញាតិវង្សានុវង្ស​ជា​ច្រើន​អង្គ​/​រូប ។

ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋ​ភាព​នៃ​ការ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​ព្រះ​មហា​ក្សត្រ និង​សម្តេច​ម៉ែ នៅ​ទីក្រុង​ប៉េកាំង ៖