ក្រសួងការងារ​បើកសន្និសីទ​ថ្នាក់ជាតិ​ស្តីពីទំនាក់ទំនងវិជ្ជាជីវៈ

រាជធានីភ្នំពេញ ៖ ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សហការជាមួយក្រុមប្រឹក្សា​អាជ្ញាកណ្តាល និងមូលនិធិក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ​បានបើកសន្និសីទថ្នាក់ជាតិ​ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧​ ក្រោមប្រធានបទ «ភាពចាស់ទុំនិង​ការប្តេជ្ញា​ដើម្បីរីកចម្រើន» ។

សន្និសីទនេះរៀបចំ​នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ​ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០៥ កក្កដា​ ២០១៦ ​ក្រោមអធិបតីភាពលោក អ៊ិត សំហេង ​រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​និងមានការចូលរួមពីថ្នាក់ដឹកនំា​ក្រសួងការងារ ​មន្រ្តីជំនាញនិង​មន្រ្តីរាជការ ​បុគ្គលិកអង្គការ​ជាដៃគូជាច្រើន​រូបទៀត ៕