លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន សម្រេច​​​ នៅ​​​ពេល ‘នីតិរដ្ឋ’ អនុវត្ត​​​

ចាប់ខ្លួនសកម្មជន។ ផ្តន្ទាទោសពួកគេឲ្យ ជាប់ពន្ធនាគារក្នុងរយៈពេលយូរជាងទោសដែលសម្រេចដាក់លើឃាតករ ជនចាប់រំលោភ ឬអ្នកជួញដូរគ្រឿងញៀន។ បន្ទាប់មកបានធ្វើឲ្យពួកគេចុះខ្សោយតាមរយៈការឃុំឃាំងខណៈមានការស្វះស្វែងរកការសម្រុះសម្រួលពីគណបក្សប្រឆាំង។ ការគំរាមកំហែងដោយបើកចំហពីសំណាក់តុលាការពុករលួយ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងអ្នករិះគន់រដ្ឋាភិបាល ធ្វើឲ្យអ្នករិះគន់ដែលមិនសូវលុះមិនហ៊ាននិយាយស្តីអ្វីឡើយ។ ពេលណាមានការអំពាវនាវឲ្យដោះលែងអ្នកទោស តែងតែបដិសេធយ៉ាងដាច់អហង្ការថាគ្មានការគ្រប់គ្រងលើតុលាការទេ ហើយលើកឡើងពី “នីតិរដ្ឋ” ។ ការប្រើប្រាស់សារពីរបែបនេះ ដែលបំភ័យគូប្រជែងនយោបាយដោយការចាប់ដាក់ពន្ធនាគារ ហើយវាផ្ទុយនឹងរដ្ឋធម្មនុញ្ញបើមានការដោះលែងនោះ ធ្លាប់បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់គណបក្សប្រជាជនកម្ពុជានាឆ្នាំកន្លងៗមក ដោយជារឿយៗបានធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ។ ប៉ុន្តែ សារមិនសីុគ្នាទាំងពីរនេះកម្របង្ហាញឲ្យឃើញជាក់លាក់ណាស់ ទើបតែសប្តាហ៍មុនប៉ុណ្ណោះ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើពាក្យគំរាមចាប់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារអស់មួយជីវិត និងបដិសេធថា គ្មានឥទ្ធិពលណាមួយក្នុងសំណុំរឿងនេះនោះ។ លោក កឹម សុខា បានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលប្រដាប់អាវុធព្យាយាមចាប់ខ្លួនលោកនៅទីនោះកាលពីថ្ងៃទី២៦ខែឧសភាមកម្លេ៉ះ ជាផ្នែកនៃការតាមដានសើុបអង្កេតរាប់ខែរបស់រដ្ឋាភិបាលលើរឿងស្នេហាលួចលាក់របស់លោក។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “អាម្សៀនេះកំពុងតែភ័យ មិនទាំងហ៊ានចុះមកក្រោមខ្លាចគេទៅចាប់ទៀត ហើយមកថា លោក ហ៊ុន សែន ភ័យ។ ខ្ញុំសុំផ្តាំទៅលោកឯង ជាប់គុកចេញអត់រួចទេ អញប្រាប់ឲ្យហើយ អាគុក! កុំព្រហើនហ្អាស”។ បន្ទាប់មកលោក ហ៊ុន សែន បានព្រមានអ្នកទាំងឡាយណាដែលគិតថា លោកកំពុងតែធ្វើទុកបុកម្នេញគូប្រឆាំងដ៏សំខាន់របស់លោកនៅក្នុងប្រទេស។ ដោយលើកឡើងពីសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍ក្នុងពេលថ្មីៗដែលប្រើពាក្យធ្ងន់ៗថា សំណុំរឿងប្រឆាំងលោក កឹម សុខា គឺជាការវាយប្រហារផ្នែកនយោបាយលើគណបក្សប្រឆាំងនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “អឺរ៉ុបតែងតែទទួលព័ត៌មានអត់ច្បាស់”។ លោកបានបន្ថែមថា “សូមអ្នកការទូតទាំងឡាយ ហើយប្រជាពលរដ្ឋ ខ្ញុំបញ្ជាក់ម្តងទៀតកុំប្រើរឿងបុគ្គលទៅជារឿងនយោបាយរវាងគណបក្ស និងគណបក្ស”។ លោក ហ៊ុន សែន ក៏បានលើកឡើងកាលពីខែមុនផងដែរថា មិនអាចមានការពិភាក្សា ណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិអំពីស្ថានការណ៍ដ៏លំបាករបស់លោក កឹម សុខា  ឡើយ “ព្រោះប្រសិនបើមានការចរចា វានឹងមានឥទ្ធិពលលើដំណើរការរបស់តុលាការ” ទាំងនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា និងសំណុំរឿងរបស់ឥស្សរជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារផ្សេងៗទៀត។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា ចំនួននៃអ្នករិះគន់គណបក្សប្រជាជនកម្ពុជាដែលជាប់ពន្ធនាគារ ក្នុងនោះមានជាង២០នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីឆ្នាំមុន និង មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤នាក់ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មួយរូបផងនោះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានមានប្រសាសន៍ថា […]

The post លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន សម្រេច​​​ នៅ​​​ពេល ‘នីតិរដ្ឋ’ អនុវត្ត​​​ appeared first on The Cambodia Daily.