សាច់ថ្លៃលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​​ព្រមាន​​ជាថ្មី​ម្តង​ទៀត​ឱ្យ​បិទ​សង្វៀន​ជល់​មាន់

កូនប្រសារបស់បងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា លោកបានអនុវត្តតាមបទបញ្ជារបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលឲ្យបិទសង្វៀនជល់មាន់របស់លោកហើយ ប៉ុន្តែបុរសម្នាក់ដែលគ្រប់គ្រងសង្វៀនជល់មាន់នេះបានអះអាងថា វានៅបើកដំណើរការដដែល។ ដំបូងលោក ម៉ៅ ភិរុណ បានបញ្ជាឲ្យលោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រីបិទសង្វៀនជល់មានរបស់គាត់នៅស្រុកល្វាឯមកាលពីខែឧសភា ដោយសារមានការភ្នាល់ខុសច្បាប់ដែលរៀបចំឡើងដោយលោក ថៃ ម៉ាប់ ជាកូនប្រសា។ ប៉ុន្តែនៅពេលអ្នកយកព័ត៌មានកាសែតខេមបូឌា ដេលី បានចុះទៅដល់ផ្ទះនេះកាលពីចុងខែនោះ ពួកគេបានរកឃើញថា មានការភ្នាល់ពេញបន្ទុក ហើយនិយាយជាមួយអ្នកភ្នាល់ជាច្រើនដែលមកភ្នាល់ដោយដាក់ប្រាក់រាប់រយ ឬរហូតដល់រាប់ពាន់ដុល្លារឯណោះ។ កាលពីម្សិលមិញ លោក ម៉ៅ ភិរុណ បានថ្លែងថា លោកបានចេញបទបញ្ជាមួយទៀតឲ្យបិទប្រតិបត្តិការនេះប្រហែល១ខែកន្លងមកហើយ ហើយនៅពេលឆាប់ៗនេះនឹងពិនិត្យតាមដានដើម្បីរកឲ្យឃើញថា តើសង្វៀនជល់មាន់នេះពិតជាបានបិទមែនឬយ៉ាងណា។ លោកអភិបាលខេត្តថ្លែងថា ”យើងបានបញ្ជាឲ្យនគរបាលចុះទៅបិទសង្វៀនជល់មាន់នេះកាលពី១ខែកន្លងមក ហើយពួកគេ [ម្ចាស់សង្វៀន] បានធ្វើកិច្ចសន្យាជាមួយយើងថានឹងបញ្ឈប់ការភ្នាល់ ពីព្រោះវាជាល្បែងស៊ីសង។ ខ្ញុំនឹងបញ្ជូនកម្លាំងនគរបាលឱ្យចុះទៅពិនិត្យថា តើពួកគេនៅតែបើកសង្វៀនជល់មាន់នៅទីនោះដដែលឬយ៉ាងណា។ ប្រសិនបើពួកគេនៅបើកនោះ យើងនឹងចាប់ខ្លួនពួកគេ ហើយបញ្ជូនទៅតុលាការ ពីព្រោះពួកគេរំលោភកិច្ចសន្យា”។ លោក ថៃ ម៉ាប់ បាននិយាយថា លោកជាម្ចាស់សង្វៀននេះ ហើយបានអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខេត្តឲ្យបិទកាលពី១ខែកន្លងមកហើយ។ ប៉ុន្តែលោកបដិសេធការដែលថា នៅមានការភ្នាល់នៅទីនោះ ដោយនិយាយថា ការជល់មាន់គឺគ្រាន់តែ “ដើម្បីកម្សាន្ត”តែប៉ុណ្ណោះ។ លោកបាននិយាយថា ”ខ្ញុំបានចំណាយប្រាក់៦០.០០០ដុល្លារដើម្បីធ្វើសង្វៀនជល់មាន់នេះ ហើយ សង្វៀននេះត្រូវបានបិទក្នុងរយៈពេល១០ថ្ងៃតែប៉ុណ្ណោះ។ ខ្ញុំបានខាតបង់ប្រាក់ច្រើនណាស់លើសង្វៀនជល់មាន់នេះ”។ លោក ថៃ ម៉ាប់ បន្តថា លោកក៏ត្រូវបានបញ្ជាឲ្យបិទសង្វៀននេះដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ដែលកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងកងកម្លាំងប្រដាប់អាវុធផងដែរ បន្ទាប់ពីមានអត្ថបទមួយអំពីប្រតិបត្តិការជល់មាន់នេះត្រូវបានចុះផ្សាយនៅក្នុងកាសែត […]

The post សាច់ថ្លៃលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​​ព្រមាន​​ជាថ្មី​ម្តង​ទៀត​ឱ្យ​បិទ​សង្វៀន​ជល់​មាន់ appeared first on The Cambodia Daily.