កា តុ បង្ហាញ​​រូបរាង​​​ស្រឡូន​ជាង​មុន

តារា​កំប្លែង​ស្រី សុខ ច័ន្ទ​ធីតា ហៅ កាតុ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មាន​រូបរាង​កាន់តែ​ស្គម និង​ស្រឡូន​​ជាង​មុន ដែល​សូម្បី​តែ​សាមី​ខ្លួន ​ក៏​បាន​ទទួល​ស្គាល់​ពី​រឿង​នេះ​ដែរ។

 

កា តុ បង្ហាញ​​រូបរាង​​​ស្រឡូន​ជាង​មុន

 

ពេល​និយាយ​ដល់​រឿង​នេះ​អ្នកនាង កាតុ បាន​និយាយ​ទាំង​អស់សំណើច​ថា មួយ​រយៈ​មុន និង​ក្រោយ​ពេល​ស្វាមី​ឈឺ នាង​ពិត​ជា​ស្គម​ជាង​មុន​មែន។ ចំពោះ​មូលហេតុ​វិញ​ត្រូវ​បាន​ប្រពន្ធ​នាយ​ខ្យង​បកស្រាយ​ថា “បង​ពិត​ជា​ស្គម​ជាង​មុន​មែន ព្រោះ​បង​ជ្រើសរើស​វិធី​សម្រក​ទម្ងន់​ដើម្បី​បាន​រាង​ស្គម និង​អាច​ស្លៀកពាក់​អ្វី​ទៅ​ក៏​ស្អាត។ ម្យ៉ាង​វិញ​ទៀត​ពេល​ស្គម​មើល​ទៅ​ស្អាត ចឹង​បាន​មាន​ការងារ​ធ្វើ​ច្រើន(សើច)។”

 

តារា​ស្រី​​ខាង​លើ​ ក៏​បាន​បន្ត​ទៀត​ថា ​ស្វាមី​ឈឺ​ ក៏​ជា​កត្តា​ធ្វើឲ្យ​នាង​ថមថយ​គីឡូ​ដែរ ព្រោះ​ពិបាក​ចិត្ត​ ហើយ​រវល់​មើល​ថែ​ ទើប​មិន​សូវ​បាន​សម្រាក​គ្រប់គ្រាន់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សុខ ចាន់ធីតា បាន​បដិសេធ​ចំពោះ​​សំណួរ​ថា​ ពេល​ស្វាមី​ឈឺ​ទើប​ធ្វើឲ្យ​នាង​ប្រែប្រួល​រូបរាង​ខ្លាំង​ដូច​នេះ។

 

កា តុ បង្ហាញ​​រូបរាង​​​ស្រឡូន​ជាង​មុន

 

 

“បង​ជ្រើសរើស​វិធី​ហាត់​តាំងពី​មុន​ពេល​ប្ដី​ឈឺ​ម្ល៉េះ ទើប​ទទួល​បាន​លទ្ធផល​ល្អ គួប​ផ្សំ​នឹង​ប្ដី​ឈឺ​ទៀត​ បង​ស្រក​ទម្ងន់​ជិត ១០ គីឡូ​ឯ​ណោះ ហើយ​ពេល​មាន​រូបរាង​ស្អាត​បែបនេះ​ការងារ​ក៏​មាន​ច្រើន​ដែរ”៕

 

អត្ថបទ៖ទ្រី រ៉ាវី