​អ្វី​ជា​យុទ្ធសាស្ត្រ​ U16 ​កម្ពុជា ពេល​ប៉ះ​ក្រុម​មាឌ​ធំ​ៗ​ដូច​​អូស្ត្រាលី

លោក INOUE KAZUNORI ​គ្រូ​បង្វឹក​ក្រុម​ U16 ​កម្ពុជា ​មាន​សង្ឃឹម​ខ្ពស់​ថា​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFF U-16 Championship ​នៅ​ឆ្នាំ​នេះ​បាន ហើយ​ប្រសិន​បើ​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​ប៉ះ​អូស្ត្រាលី លោក​ក៏​មាន​យុទ្ធសាស្ត្រ​សម្រាប់​ទប់​ទល់​ពួកគេ​បាន​ដែរ។

 

​អ្វី​ជា​យុទ្ធសាស្ត្រ​ U16 ​កម្ពុជា ពេល​ប៉ះ​ក្រុម​មាឌ​ធំ​ៗ​ដូច​​អូស្ត្រាលី លោក INOUE KAZUNORI ​គ្រូ​បង្វឹក​ក្រុម​ U16 ​កម្ពុជា

 

ពាន​រង្វាន់ AFF U-16 Championship ​គេ​ឃើញ​ថា​មាន​តែ​ក្រុម​អូស្ត្រាលី​មួយ​ទេ ដែល​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ទាំង​១១​ប្រទេស។ ខណៈ​ដែល​ក្រុម​មួយ​នេះ​នៅ​ពូល A ​ជាមួយ​ក្រុម​ប្រទេស​៥​ផ្សេង​ទៀត រី​ឯ​កម្ពុជា​នៅ​ពូល B ​ជាមួយ​៤​ប្រទេស​ផ្សេង​ទៀត។ នេះ​មាន​ន័យ​ថា​កម្ពុជា​អាច​នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​អូស្ត្រាលី​បាន​នៅ​វគ្គ​ខ្វែង​៤​ក្រុម​ចុង​ក្រោយ ប្រសិន​បើ​ក្រុម​ទាំង​ពីរ​នេះ​បាន​ឡើង​ទៅ ហើយ​ក្រុម​ម្ខាង​លេខ​មួយ​ក្នុង​ពូល និង​មួយ​ក្រុម​ទៀត​លេខ​២​ក្នុង​ពូល។

 

ដើម្បី​ជា​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ប្រសិន​បើ​ប៉ះ​ក្រុម​ដែល​មាន​កីឡាករ​មាឌ​ធំ​ៗ​នេះ លោក INOUE KAZUNORI ​គ្រូ​បង្វឹក​ក្រុម​ U16 ​កម្ពុជា​បាន​បង្ហើប​ថា​វា​មិនមែន​ជា​រឿង​ពិបាក​ទេ ក្នុង​ការ​លេង​ជាមួយ​កីឡាករ​មាឌ​ធំ។ សូម្បី​នៅ​ជប៉ុន កីឡាករ​ក៏​មិន​មាន​មាឌ​ធំ​ណាស់ណា​ដែរ ប៉ុន្តែ​ពួកគេ​អាច​លេង​បាន​យ៉ាង​ស្រួល។ វិធី​សាស្ត្រ​លេង​ជាមួយ​មនុស្ស​មាឌ​ធំ មាន​តែ​ធ្វើ​មិច​កុំ​ព្យាយាម​អូស​បាល់​ទៅ​ជិត​គេ លេង​បាល់​ខ្លី​ៗ កុំ​លេង​នៅ​មុខ​ទី​ខ្លួន​ឯង ហើយ​បើ​បាល់​គ្រោះ​ថ្នាក់​ហើយ មាន​តែ​ប្ដូរ​យក​កាត​ដើម្បី​សង្គ្រោះ​មួយ​ពេល។ ធ្វើ​បែប​នេះ​ទើប​អាច​រក្សា​លទ្ធផល​ល្អ​សម្រាប់​ក្រុម​បាន។

 

​អ្វី​ជា​យុទ្ធសាស្ត្រ​ U16 ​កម្ពុជា ពេល​ប៉ះ​ក្រុម​មាឌ​ធំ​ៗ​ដូច​​អូស្ត្រាលី

 

AFF U-16 Championship 2016 ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ពាន​រង្វាន់​មួយ​នេះ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ ​​​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់៕

 

អត្ថបទ៖ មុន្នី រម្យ