Bale ថា ​​វែល ប៉ះ ​ព័រទុយហ្គាល់​ នៅអឺរ៉ូ មិន​មែន​រូប​គេ​និង​ Ronaldo

Gareth Bale បាន​​បដិសេធ​កុំ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ជំនួប​នៅ​អឺរ៉ូ​ រវាង​វែល និង​ព័រទុយហ្គាល់​ ថា​ជា​ការ​ប៉ះ​គ្នា​រវាង​រូប​គេ​ជាមួយ​មិត្ត​រួម​ក្រុម​ Christiano Ronaldo។

 

 Bale ថា ​​វែល ប៉ះ ​ព័រទុយហ្គាល់​ នៅអឺរ៉ូ មិន​មែន​រូប​គេ​និង​ RonaldoBale និង Ronaldo

 

វែល​ដែល​ទើប​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​អឺរ៉ូ​លើក​ដំបូង​នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ហើយ​ការ​ប៉ះ​គ្នា​មួយ​គូ​នេះ​ត្រូវ​បណ្ដាញ​សារព័ត៌មាន​ធ្វើ​ការ​អារម្មណ៍​​ខ្លាំង​លើ​កីឡាករ​ឆ្នើម​ Real Madrid ២រូប​គឺ​ Gareth Bale និង Ronaldo។

 

យ៉ាងណាក៏ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​បាន​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ខាងលើ​ថា៖ “ការ​ប្រកួត​ជាមួយ​ព័រទុយហ្គាល់​មិន​មែន​រវាង​កីឡាករ​ ២នាក់​នោះ​ទេ វា​គឺជា​ការ​ប្រកួត​រវាង​ប្រទេស២ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​១១នាក់​ នឹង​១១នាក់។ គ្រប់គ្នា​សុទ្ធ​តែ​បាន​ដឹង​រឿង​នេះ​”។

 

Bale បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក​ពេល​ផ្ទេរ​ពី​ Spurs ទៅ Real Madrid តម្លៃ​៨៥លាន​ផោន បំបែក​កំណត់​ត្រា​ការ​ផ្ទេរ​របស់​ Ronaldo ពី Man Utd ទៅ Real Madrid ក្នុង​តម្លៃ​៨០លាន​ផោន។ កីឡាករ​ទាំង២ រួម​នឹង​ខ្សែ​ប្រយុទ្ធ Karim Benzema គឺជា​កម្លាំង​សំខាន់​ដែល​ជួប​ Real ឈ្នះ Champions League ២ដង ត្រឹម​៣រដូវកាល​ប៉ុណ្ណោះ៕

 

Bale ថា ​​វែល ប៉ះ ​ព័រទុយហ្គាល់​ នៅអឺរ៉ូ មិន​មែន​រូប​គេ​និង​ Ronaldo

 

Bale ថា ​​វែល ប៉ះ ​ព័រទុយហ្គាល់​ នៅអឺរ៉ូ មិន​មែន​រូប​គេ​និង​ Ronaldo

 

Bale ថា ​​វែល ប៉ះ ​ព័រទុយហ្គាល់​ នៅអឺរ៉ូ មិន​មែន​រូប​គេ​និង​ Ronaldo

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC