សុវណ្ណឌឿន​ទម្លាយ​ថា​ អ្នក​ឲ្យ​ទឹក​​ឲ្យ​ឈប់​​ប្រកួត​​ពេល​​បាក់​​ច្រមុះ​​កាល​ពី​ថ្ងៃ​អាទិត្យ​ តែ…​

អ្នក​ប្រដាល់​ដែល​ជា​ពិធីករ​ប្រដាល់​ ឡុង សុវណ្ណឌឿន​ បាន​ទទួល​រង​បាក់​ខ្ទង់​ច្រមុះ​​ដោយ​សារ​ត្រូវ​អ្នក​ប្រដាល់​ថៃ​បុក​ចំ​មួយ​កែង​ ប៉ុន្តែ​រូប​គេ​​នៅ​តែ​តស៊ូ​រហូត​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ PNN កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

 

សុវណ្ណឌឿន​ទម្លាយ​ថា​ អ្នក​ឲ្យ​ទឹក​​ឲ្យ​ឈប់​​ប្រកួត​​ពេល​​បាក់​​ច្រមុះ​​កាល​ពី​ថ្ងៃ​អាទិត្យ​ តែ…​ ឡុង សុវណ្ណឌឿន (បង្គោល​ក្រហម)

 

ករណី​បាក់​ខ្ទង់​ច្រមុះ​​របស់​ ឡុង សុវណ្ណឌឿន ​​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ ក៏​ដូច​ជា​ក្រុម​ការងារ​របស់​កីឡាករ​រូប​នេះ​មាន​ការ​ព្រួយ​បារម្ភ​ និង​មិន​ចង់​ឲ្យ​រូប​គេ​បន្ត​ការ​ប្រកួត​ឡើយ។ កីឡាករ​រូប​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ តាម​ពិត​អ្នក​ឲ្យ​ទឹក​របស់​គេ​បាន​ប្រាប់​ឲ្យ​រូប​គេ​បោះ​បង់​ចោល​ការ​ប្រកួត​ ពី​ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ ប៉ុន្តែ​រូប​គេ​គិត​ថា​ របួស​​នេះ​គ្មាន​បញ្ហា​ទេ​ គឺ​អាច​បន្ត​ការ​ប្រកួត​បាន​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ដៃ​គូ​វាយ​ចំ​កន្លែង​ដដែល។

 

ឡុង សុវណ្ណឌឿន​ ត្រូវ​បាន​កីឡាករ​ Sumae Sor Weerawa​ បុក​ចំ​មួយ​កែង​រហូត​ផុង​ខ្ទង់​ច្រមុះ​នៅ​ចុង​ទឹក​ទី​២​​ដែល​ធ្វើ​ឲ្យ​រូប​គេ​វង្វេង​បាត់​បង់​ស្មារតី​ ប៉ុន្តែ​សំណាង​ល្អ​ស្នូរ​ជួង​បញ្ចប់​ទឹក​ទាន់​ដែល​អាច​ឲ្យ​រូប​គេ​សម្រាក​ដើម្បី​បន្ត​ការ​ប្រកួត​ទឹក​ទី​៣។ សម្រាប់​ការ​ប្រកួត​៣​ទឹក​បន្ទាប់​ ពិធីករ​រូប​នេះ​បាន​ព្យាយាម​ការពារ​មិន​ឲ្យ​ដៃ​គូ​វាយ​ចំ​កន្លែង​ចាស់​ និង​វាយ​បក​វិញ​មួយ​ៗ​រហូត​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ៕

 

សុវណ្ណឌឿន​ទម្លាយ​ថា​ អ្នក​ឲ្យ​ទឹក​​ឲ្យ​ឈប់​​ប្រកួត​​ពេល​​បាក់​​ច្រមុះ​​កាល​ពី​ថ្ងៃ​អាទិត្យ​ តែ…​ឡុង សុវណ្ណឌឿន បាក់​ច្រមុះ

 

អត្ថបទ៖ នួន ស៊ីណា​