លោកយាយវ័យ ៨៦ឆ្នាំម្នាក់ ចំណាយលុយ កសាងអគារ ដូចសារមន្ទីរ ផ្ទុកទៅដោយវត្ថុព័រសឺឡែន យ៉ាងប្រណីត

ចិន៖ ថ្មីៗនេះសំណង់អគារ មួយកន្លែង ស្ថិតនៅខេត្ត Jiangxi ប្រទេសចិន កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ខណៈការសាងសង់នេះរចនាឡើង គួរជាទីទាក់ទាញ លម្អទៅដោយវត្ថុដ៏មានតម្លៃ  ដោយស្នាដៃស្រ្តីវ័យចំណាស់ម្នាក់ ដែលជាអ្នកស្រលាញ់ និងចង់ថែរក្សាកេរ្តិ៍មរតកពីដូនតារបស់ចិន។

នេះបើតាមប្រភពបានឲ្យដឹងថា ទីកន្លែងដ៏អស្ចារ្យមួយ ប៉ុន្តែវាមិនមែនជាទីកន្លែង របស់ចៅអធិរាជអង្គមួយណាឡើយ ផ្ទុយទៅវិញវាគឺជាការសំណង់អគារមួយ ដែលត្រូវបានបង្កើតឡើងដោយ លោកយាយចំណាស់ វ័យ៨៦ឆ្នាំម្នាក់ ឈ្មោះ Yu Ermei ដែលរូបគាត់បានធ្វើការ ឌីហ្សាញនូវសំណង់អគារ ទាំងអស់នេះឡើងដោយខ្លួនគាត់ ដែលចំណាយទឹកប្រាក់អស់ប្រមាណ ៥លានយ័ន (ប្រហែលជា ៧៥០,០៤០ដុល្លារអាមេរិក) មានរចនាបថ រាងមូលដូចទៅនឹងសំណង់ទីក្រុង Jingdehen ដែរ។

ប្រភពបន្តទៀតថា សំណង់អគារសាងសង់ឡើងនេះ ពោរពេញទៅដោយរតនៈសម្បត្តិដ៏មានតម្លៃរបស់ចិន ដែលវត្ថុទាំងអស់នោះធ្វើឡើងពីព័រសឺឡែន បិទពាសពេញជញ្ជាំងអគារទាំងក្នុងនិងក្រៅ  និងមានការដាក់តាំងបង្ហាញប្រភេទព័រសឺឡែនជាច្រើនផ្សេងទៀត នៅខាងក្នុងអគារមួយនេះ។

គួរបញ្ជាក់ថា ស្រ្តីវ័យចំណាាស់រូបនេះ បានចំណាយលុយជួលកម្មករ ដើម្បីសម្រេចការងារដ៏ល្អឯកនេះ អស់រយៈពេលជាង៥ឆ្នាំ។ បើតាមការឲ្យដឹង លោយយាយ Yu ដែលជាម្ចាស់ទីតាំងខាងលើ បានរៀបរាប់ប្រាប់ថា កាលគាត់ស្ថិតក្នុងវ័យ ៥០ឆ្នាំ គាត់មានគំនិតមួយរួចជាស្រេច ចង់សាងសង់ជាសារមន្ទីរមួយ ឬផ្ទះដើម្បីប្រមូល និងរក្សាទុកវត្ថុដែលធ្វើឡើងពីព័រសឺឡែន។

លោកយាយបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនអាចសម្រេចធ្វើកិច្ចការងារមួយនេះ ដូចអ្វីដែលគាត់ធ្លាប់បានស្រមៃថា នឹងធ្វើវានោះឡើយ រហូតដល់គាត់មានវ័យ៨០ឆ្នាំ ទើបបំណងប្រាថ្នារបស់គាត់បានសម្រេច។ ជាមួយគ្នានេះដែរ ដោយសារតែសារមន្ទីរនៅក្នុងប្រទេសចិន មានចំនួនច្រើនហើយនោះ រូបគាត់ក៏បានដាក់ឈ្មោះ សំណង់អគារដែលគាត់បានធ្វើឡើងនេះថា “Porcelain Palace” ឬមានន័យថា វិមានព័រសឺឡែន ជំនួសពាក្យថា សារមន្ទីរវិញផងដែរ។

ទន្ទឹមនឹងនោះផងដែរ ក្លោងទ្វារនៃវិមានដូចរាជវាំងនេះដែរ ត្រូវបានតុបតែលម្អដោយពណ៌ចម្រុះជាច្រើន នៃព័រសឺឡែនយ៉ាងស្រស់ស្អាត ដែលមានអាយុកាលសុទ្ធសឹងតែរាប់ពាន់ឆ្នាំ។

គួរបញ្ជាក់ដែរថា បើតាមលោកយាយ Yu បាននិយាយទៀតថា មានភ្ញៀវទេសចរជាច្រើន បានចូលមកទស្សនា Porcelain Palace ដែលបានសាងសង់រួចរាល់មុនមួយផងដែរ ហើយសម្រាប់ Porcelain Palace ទីពីរ ដែលកំពុងធ្វើការសាងសង់ជិតរួចរាល់នេះវិញ នឹងចាប់ផ្តើមបើកដំណើរការនៅក្នុងខែតុលា ខាងមុខនេះផងដែរ ៕   

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត