វ៉ាន់ នី​ឡា ៖ បើ​ខ្ញុំ​ខុស​ មិន​ចាំបាច់​មាន​អ្នកណា​មក​ចាប់​ឲ្យ​ទទួល​កំហុស​ទេ ​គឺ​ខ្ញុំ​ស្ម័គ្រចិត្ត​ដើរ​ទៅ​ទទួល​ទោស​ដោយ​ខ្លួនឯង​

វ៉ាន់ នី​ឡា ៖ បើ​ខ្ញុំ​ខុស​ មិន​ចាំបាច់​មាន​អ្នកណា​មក​ចាប់​ឲ្យ​ទទួល​កំហុស​ទេ ​គឺ​ខ្ញុំ​ស្ម័គ្រចិត្ត​ដើរ​ទៅ​ទទួល​ទោស​ដោយ​ខ្លួនឯង​

ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​ការ​ទម្លាយ​រូបថត​អាក្រាត​កាយ​របស់​តារា​ចម្រៀង​កញ្ញា វ៉ាន់ នី​ឡា ពី​សំណាក់​ជន​អនាមិក​ ឃើញ​ថា​​ជីវិត​របស់​នាង​ហាក់​មាន​ភាព​ខុស​ប្លែក​ជាង​ពេល​មុខៗ​ ព្រោះតែ​ក្តី​អាម៉ាស់​មួយ​នេះ​បង្ក​ការឈឺចាប់​សម្រាប់​ឆាក​ជីវិត​ខ្លួន​នាង។ មិនតែប៉ុណ្ណោះ​ក៏​មាន​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​បាន​រិះគន់​ ​​ស្ដីបន្ទោស​ផង​ដែរ​ ខណៈ​ការ​លើកទឹកចិត្ត​ក៏​មាន​ច្រើន​ផង​នោះ។

ស្រប​ពេល​ជាមួយ​រឿង​នេះ ​កំពុងតែ​ដំណើរការ​តាមរយៈ​ការ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ស្វែងរក​ចាប់​ជន​អនាមិក​នេះ​ដែរ​ កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​នេះ​បាន​សរសេរ​បង្ហោះ​លើក​កម្លាំងចិត្ត​ខ្លួនឯង​ថា​ ខ្ញុំ​នឹង​ញញឹម​ឲ្យ​បាន​ច្រើន​ ដើម្បី​បងប្អូន​ ដែល​ស្រឡាញ់​ខ្ញុំ​ទាំង​អស់​ ពួកគាត់​បារម្ភ​ និង​ខ្វល់ខ្វាយ​អំពី​សុខទុក្ខ​របស់ខ្ញុំ​ណាស់ ហើយ​ក៏​សូម​អភ័យទោស​សម្រាប់​អ្នក ​ដែល​ស្អប់​ខ្ញុំ​មួយ​ចំនួន​តូច​ផង​ដែរ។

តារា​ចម្រៀង​ភ្លេង​រីខ​ត​ កញ្ញា វ៉ាន់ នី​ឡា បាន​បន្ត​ថា ​ខ្ញុំ​មិន​អាច​តម្រូវ​ចិត្ត​អ្នក​បាន​តទៅទៀត​ ដោយ​យក​ទឹកភ្នែក​ជំនួស​ស្នាមញញឹម​ ដែល​ខ្ញុំ​ធ្លាប់​មាន​សូមទោស​ ដែល​ខ្ញុំ​ញញឹម​ទៅ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ហើយ​ម្យ៉ាងវិញទៀត បើ​ការ​ទទួលស្គាល់​ដឹង​កំហុស​របស់ខ្ញុំ​បែរ​ជា​ទទួល​មកវិញ​នូវ​ពាក្យ​អសុរោះ​មួយ​ចំនួន​ពី​បងប្អូន​ខ្លះ​ក៏​ពិតមែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ខ្ញុំ​មិន​ក្បត់​ឧត្ដមគតិ​ខ្លួនឯង ហើយ​ក៏​ខ្ញុំ​មិន​ធ្វើជា​មនុស្ស​ដែល​បោកប្រាស់​ខ្លួនឯង​ដែរ។ ខ្ញុំ​សប្បាយរីករាយ​ហ្នឹង​រស់នៅ​ជាមួយ​នឹង​ការពិត។ ឧ​. រឿង​អ្វីមួយ បើ​ខ្ញុំ​ខុស​មិន​ចាំបាច់​មាន​អ្នកណា​មក​ចាប់​ខ្ញុំ​ឲ្យ​ទៅ​ទទួល​កំហុស​ទេ គឺ​ខ្ញុំ​ស្ម័គ្រចិត្ត​ដើរ​ទៅ​ទទួលទោស​ដោយ​ខ្លួនឯង ..​នេះ​គឺជា​ខ្ញុំ។

ដោយឡែក​កាលពី​កន្លង​មកនេះ​កញ្ញា វ៉ាន់ នី​ឡា ក៏បាន​លើកឡើង​ដែរ​ថា មនុស្ស​គ្រប់រូប​មិន​ថា​មាន​ឬ​ក្រ ស​​ឬក៏​ខ្មៅ​ម្នាក់ៗ​ខំ​ធ្វើបុណ្យ​ដាក់​ទាន​បួងសួង​សូម​ឲ្យ​ជួប​តែ​មនុស្ស​ល្អ​ និង​មាន​ក្តី​សុខ ប៉ុន្តែ​កើត​មក​ជា​សត្វលោក​ចៀស​មិន​ផុត​ពី​ការដែល​ទទួលរង​នៅ​ព្យុះភ្លៀង​ និង​គង់តែ​ជួប​មនុស្ស​មាន​ឧបាយ។ មាន​មនុស្ស​មួយ​ចំនួន​ក៏ដូចជា​ខ្ញុំ​ខ្លួនឯង​ដែល​តែងតែ​សួរ​ខ្លួនឯង​ថា​ខ្ញុំ​ធ្វើបុណ្យ​ច្រើន​ណាស់ ចុះ​ហេតុអ្វី​ក៏​រឿង​ដែល​មិនល្អ​នៅតែ​កើតឡើង​ចំពោះ​ខ្ញុំ ? ឬក៏​មនុស្ស​ដែល​ធ្វើ​ល្អ​រមែងតែ​ជួប​នៅ​ផល​អាក្រក់​? ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​បន្តិច​មក​ពិចារណា​ទើប​យើង​យល់ថា ការដែល​ធ្វើ​ល្អ​ទៅកាន់​គេ ទោះ​គេ​មិនបាន​ដឹង ប៉ុន្តែ​ក្នុង​ចិត្ត​យើង គឺ​ដឹង​ច្បាស់​ណាស់ គេ​មិន​ដឹង​ឬ​គេ​ភ្លេច​ជា​សិទ្ធិ​របស់​គេ យើង​មិន​អាច​ដាក់​ខរ​សន្យា​ថា អ្នកឯង​ត្រូវតែ​សងគុណ​ខ្ញុំ​វិញ​នោះ​ទេ។

តារា​ចម្រៀង​កញ្ញា វ៉ាន់ នី​ឡា បាន​បញ្ជាក់​បន្ថែម​ថា ការ​សាង​​​អំពើ​ល្អ​ទោះបី​យើង​មិន​ឈ្នះ​នូវ​ទង្វើ​កាយវិការ​គេ​ខាងក្រៅ​ ដែល​គេ​ធ្វើ​ដាក់​យើង​ក៏​ពិតមែន តែ​យើង​បាន​ឈ្នះ​ចិត្ត​របស់​គេ​បាត់​ទៅ​ហើយ សេចក្ដី​ស្ងប់​សុខ​គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួនឯង ដែល​គ្មាន​អ្នកណា​អាច​ផ្ដល់​ឲ្យ​យើង​បាន​នោះ​ទេ។ សម្រាប់​មនុស្ស​អាត្មានិយម​មួយ​ចំនួន​គេ​រវល់​តែ​បំពេញ​នៅ​សេចក្ដី​ត្រូវការ​របស់​គេ ដោយ​មើល​រំលង​មនុស្ស​ក្បែរ​ខ្លួន និង​ពេលខ្លះ​ស្ទើរតែ​ដេញ​មនុស្ស​មួយ​ផែនដី​នេះ​ចេញ ដើម្បី​គេ​បាន​គ្រប់គ្រង​ផែនដី​នេះ​តែឯង​ផង​ក៏​មិន​ដឹង ..​។

ចំណែក​ពពួក​មនុស្ស​ ដែល​មានបំណង​ប៉ុនប៉ង​ធ្វើបាប​គេ បំផ្លាញ​គេ​នោះ​គ្មាន​មនុស្ស​ឬ​ទេវតា​ឯណា​មក​ដាក់ទោស​អ្នក​ទេ គឺ​ទង្វើ​របស់​អ្នក​ខ្លួនឯង​ហើយ​ដែល​ជា​អ្នក​កាត់ក្ដី​ឲ្យ​អ្នក ដោយ​រស់នៅ​ជាមួយ​ការ​ស្អប់ខ្ពើម …៕