ផ្ទេរ និង​តែងតាំង​មុខតំណែង​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​

ផ្ទេរ និង​តែងតាំង​មុខតំណែង​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​



បន្ទាយមានជ័យ ៖ ក្រោយពី​ព្រះមហាក្សត្រ​កម្ពុជា​ត្រាស់បង្គាប់ និង​តែងតាំង​មុខតំណែង ព្រះរាជ​អាជ្ញា​រង​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០១៦​នេះ ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​លោក មាស ច័ន្ទ​ពិសិទ្ធ​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាពលោកអង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

យោង​តាម​ព្រះរាជក្រឹត្យ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​ផ្ទេរ និង​តែងតាំង​មុខតំណែង​លោក ផាន់ វណ្ណរ័ត្ន ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ឲ្យ​មក​បំពេញ​ការងារ​នៅ​ក្រសួងយុត្តិធម៌ និង​តែងតាំង​លោក មាស ច័ន្ទ​ពិ​សិទ្ធ ពី​ព្រះរាជអាជ្ញារង ​នៃ​អយ្យការ​អម​សាលា​ដំបូល​រាជ​ធានី​ភ្នំពេញ មក​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ៕
ផ្ទេរ និង​តែងតាំង​មុខតំណែង​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​

ផ្ទេរ និង​តែងតាំង​មុខតំណែង​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​