លោកជំទាវ​ ម៉ែន​ សំអន ​អញ្ជើញ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​

លោកជំទាវ​ ម៉ែន​ សំអន ​អញ្ជើញ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​

ស្វាយរៀង ​៖ ​លោកជំទាវ​ ម៉ែន ​សំអន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច​ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ សម្ដេច​តេជោ​សហការ​ជាមួយ​អង្គការ​one to one ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​រយៈពេល​៥​ថ្ងៃ​ នៅ​​ស្រុក​រំដួល​ ​ដោយ​ចាប់ផ្ដើម​ពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិវេណ​សាលាស្រុក​រំដួល។

ក្នុង​ឱកាស​នោះ​ដែរ ​ក៏​មាន​ការចូលរួម​ពី​សំណាក់​​ លោក​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ថ្នាក់​ខេត្ត​.​ស្រុក​អាជ្ញាធរ​គ្រប់​ថ្នាក់ ​ពិសេស​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​អស់លោក​ឯកឧត្ដម​លោក​លោកស្រី​ក្រុមការងារ​ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​ដែរ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​ ម៉ែន​សំអន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​ និង​អធិការកិច្ច​ក៏បាន​ធ្វើការ​កោតសរសើរ​ថ្លែងអំណរគុណ​ចំពោះ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។

លោក​ជំទាវ ម៉ែន សំអន មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ក្រុម គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ ​ព្រមទាំង​លោក​វេជ្ជបណ្ឌិត​ទាំងអស់​ទាំង​បរទេស​ទាំង​ខ្មែរ​ ដែល​បាន​ចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​យើង​នៅ​ស្រុក​រំដួល។

លោកជំទាវ ​​ម៉ែន ​សំអន​បន្ត​ទៀត​ថា ​សុខភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ជា​គ្រឹះ​ជា​សសរទ្រូង​ និង​ជា​ធាតុ​ចូល​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ​ហើយ​សុខភាព​ពិតជា​មាន​តម្លៃ​ជាង​មាស​ពេជ្រ​ទៅទៀត ​ព្រោះ​ពលរដ្ឋ​មាន​សុខ​ភាព​ល្អ​ ទើប​បុគ្គល​ផ្ទាល់​គ្រួសារ​ និង​សង្គមជាតិ​មាន​សុភមង្គល​ និង​វឌ្ឍនភាព។ ដោយហេតុ​នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ ហ៊ុន សែន​ ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១​ទី​២​ និង​ទី​៣​ ដែល​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​លើ​គ្រប់​វិស័យ​ដើម្បី​កំណើន​ការងារ​សមធម៌ ​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នោះ​ការ​លើក​កម្ពស់​ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ជន​ក្រីក្រ​ស្ត្រី ​និង​កុមារ​ត្រូវ​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​២០០៨-២០១៥​ ដោយ​ជា​លទ្ធផល​រដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំធេង​ដូចជា​ការ​បញ្ចប់​សង្គ្រាម​ និង​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​។ នា​ឱកាស​នោះ​លោក​ជំទាវ ម៉ែន សំអន បាន​ឧបត្ថម្ភ​ថវិកា​ដល់​គណៈកម្មការ​រៀបចំ​កម្មវិធី​ចំនួន​២០០០០០០​រៀល ​និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​សម្ដេច​តេជោ​ចំនួន​២០០០០០០​រៀល​ផង​ដែរ៕