ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)

6 Videos


បន្ទាប់ដើរក្រោយគេមួយជំហ៊ានលើការចេញបទចម្រៀង Original Song សម្រាប់បំពេញតម្រូវការរបស់ប្រិយមិត្តអ្នកគាំទ្រនោះ ពេលនេះតារាចម្រៀងស្រីលេចធ្លោប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបញ្ចេញវីដេអូផ្សព្វផ្សាយបទថ្មីរបស់នាងនៅលើទំព័រហ្វេសប៊ុកហើយ ដែលវត្តមានបទថ្មីនេះបានធ្វើឱ្យប្រិយមិត្តទន្ទឹងរង់ចាំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

P9

ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)

បទភ្លេង និង ទំនុកច្រៀងបទថ្មីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្វើការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកនេះ ជាបទបែបមនោសញ្ចេតនាស្នេហាទាក់អារម្មណ៍ដល់ប្រិយមិត្ត មិនត្រឹមតែប៉ុណ្ណោះបទនេះក៏មានលក្ខណៈលន្លង់លន្លោច ស្តាប់ហើយធ្វើឱ្យអារម្មណ៍អណ្តែតត្រសែតទៅតាមខ្លឹមសារនៃបទ រួមផ្សំជាមួយនឹងសំនៀងលួងលោមរបស់ ឱក សុគន្ធកញ្ញា ទៀតនោះ រឹតតែធ្វើឱ្យបទថ្មីមួយបទនេះមានភាពពីរោះខ្លាំងណាស់ ។

ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)

សូមបញ្ជាក់ផងដែរថា បទថ្មីដែល ឱក សុគន្ធកញ្ញា បានផ្សព្វផ្សាយលើហ្វេសប៊ុកនេះដែរ នាងមិនបានបញ្ជាក់ប្រាប់ពីចំណងជើងនៅឡើយទេ ហើយក្រោយពីបទថ្មីនេះមានវត្តមានលើហ្វេសប៊ុកភ្លាម ឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ដោយចំនួនចុចចូលមើលនៅក្នុង Page របស់ ឱក សុគន្ធកញ្ញា កើនឡើងគួរឱ្យកត់សម្គាល់ ។

ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)
ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)
ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)
ទីបំផុត ឱក សុគន្ធ​កញ្ញា បញ្ចេញ​បទ Original Song ហើយ (​មាន​វីដេអូ​)

ចង់ដឹងថាបទថ្មីរបស់ ឱក សុគន្ធកញ្ញា មានភាពពីរោះ និង ទាក់អារម្មណ៍យ៉ាងណា សូមស្តាប់ និង ទស្សនាវីដេអូផ្សព្វផ្សាយនេះដូចតទៅ ៖
សាកល