ស្រលាញ់​បង​ស្រី​ខ្លាំង​ពេក​ ខំ​រត់​ទៅ​អោប​ពី​ក្រោយ​ ស្រាប់​តែ …

វីដេអូដ៏គួរឲ្យរន្ធត់មួយត្រូវបានអ្នកលេង Facebook ជាច្រើនធ្វើការចែករំលែកតៗគ្នា ដែលហាក់ធ្វើឲ្យមនុស្សជាច្រើនភ័យជំនួស។

នៅក្នុងវីដេអូនោះគេសង្កេតឃើញក្មេងស្រីអាយុប្រហែលជា ៧ – ៨ ឆ្នាំម្នាក់បានឈរនៅមាត់ទឹក បន្តិចក្រោយមកក៏ឃើញក្មេងស្រីតូចម្នាក់ដែលជាប្អូនស្រីរបស់គេ បានរត់ទៅអោបពីក្រោយ ក្នុងន័យស្រលាញ់បងស្រី ប៉ុន្តែកាយវិការបង្ហាញក្ដីស្រលាញ់នៅពេលនោះប៊ិះតែធ្វើឲ្យនាង និងបងស្រីនាង បាត់បងជីវិត ដោយសារការធ្លាក់ចូលទៅក្នុងទឹក។

ជាសំណាងល្អដែល ជីដូនរបស់ពួកគេទាំង ២ នៅក្បែរនោះ រត់ទៅជួយសង្គ្រោះទាន់ពេល បើមិនដូច្នោះទេ ប្រហែលជាថ្ងៃនោះជាថ្ងៃចុងក្រោយរបស់ពួកគេនៅលើពិភពលោកផងក៏មិនដឹង។

វីដេអូនេះជាការដាស់តឿនទៅដល់មាតាបិតា ក៏ដូចជាអាណាព្យាបាលគ្រប់រូប ឲ្យមើលថែកូនចៅតូចៗរបស់ពួកគេឲ្យបានល្អ កុំបណ្ដោយឲ្យពួកគេឈរនៅក្បែរមាត់ទឹក តែម្នាក់ឯងឲ្យសោះ៕

- ពាណិជ្ជកម្ម -

  • ស្រលាញ់​បង​ស្រី​ខ្លាំង​ពេក​ ខំ​រត់​ទៅ​អោប​ពី​ក្រោយ​ ស្រាប់​តែ …已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: